កីឡា
កម្ពុជានឹងប៉ះ១ក្នុងចំណោម៣ប្រទេសនេះ ជម្រុះ AFC Asian Cup 2027
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប៉ះ១ក្នុងចំណោម៣ប្រទេសនេះសម្រាប់វគ្គជម្រុះជើងងឯកទ្វីបអាស៊ី ឆ្នាំ២០២៧ ដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើជាម្ចាស់ផ្ទះ ជុំផ្តាច់ព្រ័ត្រ។
កម្ពុជា ស្ថិតនៅ POT 1 ជាមួយ ម៉ាកាវ និង ម៉ុងហ្គោលី ដែលត្រូវចាប់ឆ្នោតជាមួយក្រុម POT 2 ដែលមានប្រទេស ព្រុយណេ ទីម័រខាងកើត និង ស្រីលង្កា។ នេះជាឱកាសចុងក្រោយក្នុងពានរង្វាន់ AFC Asian Cup 2027 ក្រោយសម្រាប់ក្រុមជម្រើសជាតិទាំង៦ បន្ទាប់ពីបានធ្លាក់ចេញពីជម្រុះជើងឯកពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026) តាំងពីជុំទី១។
ការចាប់ឆ្នោតនឹងធ្វើនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការប្រកួតជម្រុះនឹងធ្វើចាប់ពីថ្ងៃទី៥ ដល់ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការប្រកួតពីរជើងគឺក្នុងដី និងក្រៅដី។
ក្រុម៣ដែលទទួលបានជ័យជម្នះនឹងឡើងទៅជម្រុះជុំទី៣ (វគ្គជម្រុះក្នុងពូល) ដែលមាន១៩ប្រទេសដើម្បីប្រកួតប្រជែងគ្នាយក៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ 2027 AFC Asian Cup៕
POT 1
- កម្ពុជា (១៧៩)
- ម៉ាកាវ (១៨៦)
- ម៉ុងហ្គោលី (១៩១)
POT 2
- ព្រុយណេ (១៩៤)
- ទីម័រខាងកើត (១៩៨)
- ស្រីលង្កា (២០៤)
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់