កីឡា
រិន ដេវីត ដាក់គោលដៅចេញក្រៅប្រទេសដើម្បីផ្សព្វផ្សាយគុនខ្មែរ
កីឡាករគុនខ្មែរ រិន ដេវីត ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន បានដាក់គោលដៅចេញប្រឡូកនៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរឲ្យរីកចម្រើន។

កីឡាករវ័យ២១ឆ្នាំ រិន ដេវីត សម្រេចបានសមិទ្ធផលជាច្រើនក្នុងអាជីពរបស់ខ្លួនដោយកំពុងគ្រងខ្សែក្រវាត់ចំនួន៤ខ្សែ។ ជាពិសេសរូបគេក៏បានឈ្នះខ្សែក្រវាត់១ខ្សែនៅប្រទេសម៉ាឡេស៊ី។ សមិទ្ធផលក្នុងជម្រើសជាតិ រូបគេបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់កីឡាឃីកបុកស៊ីង វិញ្ញាសា Light Contact ទម្ងន់៦៣គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករថៃ Karrakot Wijitnavee នៅវគ្គផ្តាច់ព្រ័ត្រ។
ទន្ទឹមជាមួយនឹងទទួលបានជោគជ័យគួរឲ្យសរសើរ រិន ដេវីត បានដាក់គោលថ្មីបន្ថែមទៀត ក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសឲ្យបានច្រើនដើម្បីបង្កើនបទពិសោធថ្មី និងផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ។

កីឡាករ រិន ដេវីត បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«សម្រាប់ខ្ញុំចង់ចេញទៅប្រកួតនៅក្រៅស្រុកឲ្យបានច្រើន ព្រោះក្នុងស្រុកខ្ញុំប្រកួតដូចជាច្រើនហើយ។ ខ្ញុំចង់ទៅប្រកួតនៅក្រៅស្រុកដើម្បីផ្សព្វផ្សាយគុនខ្មែរឲ្យបរទេសបានស្គាល់»។ នៅខែមិថុនាខាងមុខ កីឡាករ រិន ដេវីត នឹងធ្វើដំណើរទៅប្រទេសអង់គ្លេសដើម្បីប្រកួតនៅទីនោះ។
បច្ចុប្បន្ន កីឡាករ រិន ដេវីត មានខ្សែក្រវាត់រាជសីហ៍គុនខ្មែរ, ខ្សែក្រវាត់ ISKA, ខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE, ខ្សែក្រវាត់ Ganzberg One Strike និងខ្សែក្រវាត់នៅប្រទេសម៉ាឡេសុី៕

អត្ថបទ៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ