កីឡា
ព្រះខ័នរាជស្វាយរៀងជាក្រុមលេងពាន AFC Challenge និង AFF Club
អ្នកគាំទ្រ និងផេកខ្លះនៅតែយល់ច្រឡំពីក្លិបបាល់ទាត់ភ្នំពេញក្រោនជាក្រុមតំណាងកម្ពុជាចូលរួមប្រកួតជើងឯកក្លិបអាស៊ាន (ASEAN Club Championship) សម្រាប់រដូវកាល២០២៤-២៥ ប៉ុន្តែក្លិបព្រះខ័នរាជស្វាយរៀងជាក្រុមត្រូវប្រកួតក្នុងរដូវកាលខាងមុខនេះ។

លោក Christonpher Grant អគ្គលេខាធិការក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា ជាក្រុមតំណាងកម្ពុជាចូលរួមប្រកួតជើងឯកក្លិបអាស៊ាន (ASEAN Club Championship) នៅរដូវកាលក្រោយ គឺមិនមែនភ្នំពេញក្រោនទេ។
មិនត្រឹមតែប៉ុណ្ណោះ ព្រះខ័នរាជស្វាយរៀង ជាក្លិបតំណាងកម្ពុជាលេងក្នុងពានរង្វាន់អាស៊ីលំដាប់ទី៣ AFC Challenge League រដូវកាលក្រោយ។ លោក Christonpher Grant បានបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀងត្រូវបានប្រកួតជម្រុះ (Playoff Round) សម្រាប់ពានរង្វាន់ទាំងពីរនេះពោលគឺមិនឡើងទៅវគ្គចែកពូលស្វ័យប្រវត្តិនោះទេ។

លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ានបាននិយាយមុនព្រះខ័នរាជស្វាយរៀងក្លាយជាជើងឯកថា ក្លិបជើងឯកលីគកំពូលកម្ពុជារដូវកាលនេះនឹងតំណាងឲ្យក្លិបកម្ពុជាចូលរួមប្រកួតពានរង្វាន់ AFF Club Championship។ ព្រះខ័នរាជស្វាយរៀងជាជើងឯក លោកនឹងព្យាយាមពិនិត្យពីលទ្ធភាពដែលអាចដាក់វីដេអូជំនួយអាជ្ញាកណ្តាល (VAR) នៅកីឡដ្ឋានខេត្តស្វាយរៀងសម្រាប់ការប្រកួតពានរង្វាន់ក្លិបអាស៊ានមួយនេះ។

ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមដំបូងគេក្នុងរយៈពេល១៦ឆ្នាំចុងក្រោយសម្រាប់ការឈ្នះជើងឯក២ក្នុង១រដូវកាល បន្ទាប់ពីឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ កាលពីថ្ងៃទី២៨ ខែមេសា និងឈ្នះជើងឯកលីគកំពូលកម្ពុជាកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។ ភ្នំពេញក្រោនជាក្រុមដំបូងគេបង្អស់ដែលបានឈ្នះជើងឯក២ក្នុង១រដូវកាលកាលពីឆ្នាំ២០០៨។
ពានរង្វាន់ ASEAN Club Championship នឹងចាប់ឆ្នោតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ