Connect with us

កីឡា

បារាំង​បដិសេធ​អ្នក​ស្ម័គ្រ​ចិត្ត​រុស្ស៊ី​សម្រាប់កីឡាអូឡាំពិក២០២៤

បានផុស

នៅ

ប្រទេសបារាំង បានច្រានចោលពាក្យស្នើ​សុំទទួលស្គាល់ពីពលរដ្ឋរុស្សីជាង​២០នាក់ ដែលចង់ទៅទីក្រុងប៉ារីសជាអ្នកស្ម័គ្រចិត្ដ សម្រាប់​ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅខាងមុខនេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដាក់ពាក្យស្នើ​សុំការទទួលស្គាល់ពីរុស្សីម្នាក់បានប្រាប់សារព័ត៌មាន TASS បន្ទាប់ពីទទួលបានការបដិសេធជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការរៀបចំអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ២០២៤។

ស្ត្រី​រូប​នេះ​​បាននិយាយថា ៖«កាលពីម្សិលមិញខ្ញុំបានទទួលសំបុត្រផ្លូវការមួយដែលអាជ្ញាធរបារាំងបានបដិសេធពាក្យ​ស្នើ​សុំស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍​កីឡាអូឡាំពិក។ ខ្ញុំបានទាក់ទងជនជាតិរុស្សី​​ផ្សេង​ទៀត​ជាង ២០នាក់ ដែលខ្ញុំបានធ្វើការនៅកីឡា អូឡាំពិកជាច្រើន ហើយដែលបានដាក់ពាក្យជាអ្នកស្ម័គ្រចិត្តផងដែរ។ មនុស្សទាំងអស់នេះដែលមានជំនាញច្រើនក៏ត្រូវបានបដិសេធដែរ»។

«គណៈកម្មាធិការរៀបចំបានសរសេរមកខ្ញុំថា ពួកគេមិនដឹងពីមូលហេតុដែលអាជ្ញាធរបារាំងបដិសេធពាក្យស្នើ​សុំរបស់ខ្ញុំទេ។ អនុលោមតាមក្រមសន្តិសុខផ្ទៃក្នុងរបស់បារាំង គណៈកម្មាធិការរៀបចំបានផ្ញើព័ត៌មានលម្អិតរបស់ខ្ញុំទៅអាជ្ញាធររដ្ឋបាលមានសមត្ថកិច្ចដើម្បីផ្ទៀងផ្ទាត់។ លុះត្រាតែមានការយល់ព្រមរបស់ពួកគេ។ ខ្ញុំត្រូវបានគេទទួលស្គាល់ហើយ ប៉ុន្តែជាអកុសលពាក្យស្នើ​សុំរបស់ខ្ញុំត្រូវបានច្រានចោល»។ នាងបានបន្ថែម។

នៅពេលសួរដោយអ្នកសារព័ត៌មានថាតើនឹងមានការរឹតបន្តឹងលើអ្នកស្ម័គ្រចិត្តរុស្ស៊ី និងបេឡារុសឬអត់នោះ  លោក  Alexandre Morenon-Conde នាយកកម្មវិធីស្ម័គ្រចិត្តរបស់ Paris 2024 បាននិយាយតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា កម្មវិធីស្ម័គ្រចិត្តគឺបើកចំហសម្រាប់ទាំងអស់គ្នាដោយគ្មានការលើកលែងណាមួយឡើយ។

ការប្រកួតកីឡាអូឡាំពិក នឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។ អ្នកស្ម័គ្រចិត្តប្រហែល ៤៥,០០០នាក់មក​ពី​ជុំ​វិញ​ពិភព​លោក​ ត្រូវបានគេរំពឹងថានឹងចូលរួម៕

ប្រែសម្រួល៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម