Connect with us

កីឡា

ម្ចាស់ខ្សែក្រវាត់ពិភពលោក Barboza រក្សាកំណត់ត្រាមិនចាញ់ជាង១ទសវត្ស

បានផុស

នៅ

កីឡាករ Arnold Barboza Jr កំពុងកាន់កំណត់ត្រាមិនទាន់ចាញ់រយៈពេល១១ឆ្នាំហើយ បន្ទាប់​ពី​​ការប្រកួតចុងក្រោយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បន្ដការពារខ្សែក្រវាត់ពិភព​លោក​ WBO របស់ខ្លួន​បាន​ជោគជ័យ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Arnold Barboza ​ដែល​​កើត​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩១ កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់ពិភពលោក​២ខ្សែ។ លោក​បានចាប់ផ្តើមអាជីព​ប្រដាល់សកលទម្ងន់មធ្យម កាល​ពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣។ ពេលនោះ លោក​បានឈ្នះកីឡាករ Gustavo Lopez ដោយពិន្ទុ​ឯកច្ឆ័ន្ទ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

បន្ទាប់ពីបង្កើតកំណត់ត្រាឈ្នះ១៩លើកជាប់គ្នា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ Barboza ទទួលបាន​ឱកាស​ប្រកួតដណ្ដើម​ខ្សែក្រវាត់លើកដំបូង។ ពេលនោះ​លោក​យកឈ្នះកីឡាករ Manuel Lopez ដោយ​ពិន្ទុ​ ដើម្បី​ក្លាយជាម្ចាស់ខ្សែក្រវាត់ WBC-NABF Junior light welterweight សម្រាប់​ការ​តស៊ូ​គ្នា​១០​ទឹក​ នៅសង្វៀន​ American Bank Center ក្នុងរដ្ឋ​តិចសាស។

ឆ្នាំ២០១៩ កីឡាករ Arnold បានប្រកួតការពារខ្សែក្រវាត់ WBC-NABF Junior light welterweight ​ជោគជ័យ​២លើក។ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កីឡាករ Barboza បានផ្ដួលកីឡាករ Mike Alvarado ត្រឹមទឹកទី៣ និង​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ​ផ្ដួលកីឡាករ William Silva​ នៅទឹកទី៥ សម្រាប់​ការពារខ្សែក្រវាត់។

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កីឡាករ Barboza ទទួលបាន​ឱកាស​ប្រកួត​​ដណ្ដើមខ្សែក្រវាត់ទី២ក្នុងអាជីព។ ការប្រកួតធ្វើ​ឡើង​នៅ​សង្វៀន​ MGM Grand Arena នៅរដ្ឋនេវាដា សហរដ្ឋអាមេរិក។ ពេលនោះរូបគេបានយកឈ្នះកីឡាករ Alex Saucedo ដោយ​ពិន្ទុ​ឯកច្ឆ័ន្ទ​ ​ដើម្បី​ក្លាយជាម្ចាស់ខ្សែក្រវាត់ WBO International light welterweight នៅទំនេរ។

បន្ទាប់ពីក្លាយជាម្ចាស់ខ្សែក្រវាត់ WBO International light welterweight កីឡាករ Arnold Barboza បានប្រកួតការពារខ្សែក្រវាត់ចំនួន៤លើក ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ប៉ុន្តែគ្មាន​ដៃ​គូ​ណា​​ម្នាក់​អាចយក​ខ្សែក្រវាត់​បាន​ពី​រូប​គេ​ឡើយ។ ថ្មីៗ​​នេះ ការប្រកួតនៅ​សង្វៀន​ Barclays Center ក្នុង​ទីក្រុងញូវយ៉ក លោក​បានយកឈ្នះកីឡាករ Seán McComb ដើម្បី​បន្ត​គ្រប់​គ្រង​​ខ្សែក្រវាត់ WBO International light welterweight។

Barboza មិន​ត្រឹមតែកាន់កាប់កំណត់ត្រាមិនចាញ់សោះក្នុងរយៈពេល១១ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​លោក​ក៏បានកាន់កាប់កំណត់ត្រា​ក្នុងការ​ប្រកួត​ការពារខ្សែក្រវាត់​ពិភពលោក​​​​ជោគជ័យ​៦​លើក​ជាប់​គ្នា​សម្រាប់​ខ្សែ​ក្រវាត់​ WBC-NABF Junior light welterweight និង WBO International light welterweight៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម