Connect with us

កីឡា

ចាយពេល៧ឆ្នាំ Mbappe នៅតែមិនអាចជួយក្រុមឈ្នះពានរង្វាន់ UEFA

បានផុស

នៅ

ក្ដីស្រមៃរបស់កីឡាករ Kylian Mbappe គឺចង់ឈ្នះពានរង្វាន់ UEFA Champions League ជាមួយក្រុម Paris Saint-Germain ប៉ុន្តែ​ចំណាយ​ពេល​៧ឆ្នាំហើយ​នៅតែមិនទាន់អាចសម្រេចក្ដីស្រមៃនេះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បាន​និយាយ​កាលពីខែកុម្ភៈថា រូបគេនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅពេលកិច្ចសន្យារបស់ខ្លួនផុតកំណត់នៅរដូវក្តៅនេះ។ ក្រោយធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ UEFA Champions League អ្នកសារព័ត៌មានបានចោទសួរ​ថា នេះការប្រកួតចុងក្រោយរបស់លោកក្នុងពានរង្វាន់អឺរ៉ុបជាមួយក្រុម PSG?

កីឡាករ Kylian Mbappe បានឆ្លើយថា ៖«បើនិយាយក្នុងរដូវកាលនេះ ប្រាកដណាស់ គឺត្រូវតែអញ្ជឹងហើយ។ ជាការពិត​ណាស់ យើង​ខក​ចិត្ត។ យើង​ចង់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ពាន​រង្វាន់​ Champions League អ្នកត្រូវតែមានប្រសិទ្ធភាពក្នុងតំបន់ទាំង២ ហើយនៅលើចំណុចនេះ ក្រុម Dortmund ល្អជាងយើង។ យើងបានធ្វើឲ្យអ្នកគាំទ្រខកចិត្ត ប៉ុន្តែវាជាការរៀបចំហើយ​ជា​ដំណើរការ​ដ៏​វែង។ យ៉ាង​ណា ​យើង​បាន​បង្ហាញ​ក្នុង​រដូវ​កាល​នេះ​ថា ​យើង​អាច​ដើរ​បាន​ផ្លូវ​ឆ្ងាយ»។

សម្រាប់អនាគតរបស់កីឡាករ Kylian Mbappe នៅជាមួយក្រុម Paris Saint-Germain អាចដល់ពេលបញ្ចាប់ហើយ ខណៈរូបគេនឹងចាកចេញ​ទៅ​រក​ក្រុម​ផ្សេង​ដើម្បី​ស្វែង​ក្តីស្រមៃ​ធំ​គឺ​ពាន​រង្វាន់ UEFA Champions League លើកដំបូងក្នុងអាជីព។ បើយើងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិធំៗកីឡាករ Kylian Mbappe អាចនឹងផ្លាស់ទៅចូលរួមជារួមក្រុម Real Madrid។

ក្រុម​ Paris Saint-Germain ដែល​មាន​អាយុ​កាល​​៥៣​ឆ្នាំ និង​ជា​ក្លិប​ជោគជ័យ​បំផុត​នៅ​ប្រទេស​បារាំង​មិន​ទាន់​ស្គាល់​ជាតិ​ពាន​រង្វាន់ UEFA Champions League។ ជា​ពិសេស​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​គេ​បាន​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​៣​ដង និង​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ម្តង​កាល​ពី​ឆ្នាំ​២០២០ ដោយ​ទទួល​បាន​ត្រឹម​ជើង​ឯក​រង៕

ប្រែ​សម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ២០ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៤០ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម៥៥ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម