កីឡា
ព្រះខ័នរាជស្វាយរៀងនឹងធ្វើពិធីដង្ហែពានរង្វាន់ធំទាំង២ដ៏អស្ចារ្យ
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសពីពិធីដង្ហែពានរង្វាន់ធំទាំងពីរនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ លើកទី១៧ និងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤។

ពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ជាផ្លូវការនឹងធ្វើនៅល្ងាចថ្ងៃអាទិត្យ ទី១២ ខែឧសភា នៅកីឡដ្ឋានស្មាត អអេសអិន ដែលជាការប្រកួតចុងក្រោយនៃលីគរដូវកាលនេះ រវាងម្ចាស់ផ្ទះភ្នំពេញក្រោនជាមួយក្រុមជើងឯកព្រះខ័នរាជស្វាយរៀង។

ដូច្នេះការប្រគល់ពានរង្វាន់នៅកីឡដ្ឋានស្មាត អអេសអិន គឺមិនអាចធ្វើឲ្យគាំទ្រដ៏ច្រើនអាចចូលរួមទស្សនា និងគាំទ្រលើកទឹកចិត្តផ្ទាល់ដូចនៅកីឡដ្ឋានខេត្តស្វាយរៀងឡើយ។ ទន្ទឹមជាមួយគ្នានេះ ឯកឧ្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀងសូមការអធ្យាស្រ័យពីអ្នកគាំទ្រដែលមិនអាចរៀបចំពិធីប្រគល់ពានរង្វាន់នៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង។

ទោះបីជាយ៉ាងណា ឯកឧត្តមប្រធានក្លិបបានប្រកាសពីពិធីដង្ហែពានរង្វាន់ធំទាំងពីរនៅទីរួមខេត្តស្វាយរៀងដែលមានការប្រគំតន្ត្រី និងល្បែងកម្សាន្តជាច្រើនដើម្បីឲ្យអ្នកគាំទ្រ ស្រឡាញ់ចូលចិត្តបាល់ទាត់នៅខេត្តស្វាយរៀងបានចូលរួមគាំទ្រ អបអរសាទរ និងសប្បាយរីករាយជាមួយគ្នា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ព្រះខ័នរាជស្វាយរៀងបានក្លាយជាក្រុមដំបូងគេក្នុងរយៈពេល១៦ឆ្នាំចុងក្រោយដែលបានឈ្នះពានរង្វាន់ធំ២ក្នុង១រដូវកាលគឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និង ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ បន្ទាប់ពីភ្នំពេញក្រោនធ្លាប់ឈ្នះពានរង្វាន់ទាំងពីរក្នុង១រដូវកាល កាលពីឆ្នាំ២០០៨។

នេះជាលើកទី៥ដែលព្រះខ័នរាជស្វាយរៀងបានគ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីធ្លាប់ឈ្នះនៅឆ្នាំ២០១១ ២០១២ ២០១៥ ២០១៧ និងចុងក្រោយបំផុតឆ្នាំ២០២៣-២៤។ សម្រាប់ពានរង្វាន់ខេមបូឌានព្រីមៀរលីគវិញគឺជាលើកទី៣ បន្ទាប់ពីធ្លាប់ឈ្នះនៅឆ្នាំ២០១៣ ២០១៩ និងថ្មីបំផុតឆ្នាំ២០២៣-២៤៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?