កីឡា
៣គូនេះ អ្នកគាំទ្រខ្មែរចាប់អារម្មណ៍ខ្លាំង ONE: FISTS OF FURY ថ្ងៃសុក្រនេះ
ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ ONE: FISTS OF FURY មាន៦គូសំខាន់ៗ ដែលនឹងធ្វើឲ្យកក្រើកសង្វៀន នារាត្រីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ សប្តាហ៍នេះ នៅប្រទេសសិង្ហបុរី។

គូប្រកួតទាំងអស់ សុទ្ធតែគួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកគាំទ្រទូទាំងពិភពលោក ប៉ុន្តែសម្រាប់អ្នកគាំទ្រកម្ពុជាវិញមាន៣គូ ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ពីព្រោះអ្នកគាំទ្រភាគច្រើនស្គាល់កីឡាករទាំងបីគូនោះ។

ទី១៖ រន្ទះជើងម៉ាស៊ីន Superlek វ៉ៃយកខ្សែក្រវាត់ពិភពលោកពី Ilias Ennahachi
កីឡាករថៃ Superlek ត្រូវបានអ្នកគាំទ្រស្គាល់យ៉ាងច្បាស់នៅពេលដែលរូបគេបានយកឈ្នះពិន្ទុអ្នកលេងគុនខ្មែរ ឡៅ ចិត្រា កាលពីឆ្នាំ២០១៩។ ពេលនោះជាការប្រកួតលើដំបូងនៅស្ថាប័ន ONE។ បន្ទាប់មកកីឡាករដែលពូកែទាត់រូបនេះ បានប្រកួតឈ្នះ៣លើកទៀតនៅសង្វៀនអន្តរជាតិនេះ ដើម្បីទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងបុកសីងពិភពលោក ONE Flyweight ពីម្ចាស់ជើងឯក Ilias Ennahachi នាថ្ងៃសុក្រនេះ។ កីឡាករ Ennahachi បានឈ្នះខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight នេះ បន្ទាប់ពីបានផ្តួលកីឡាករថៃជាម្ចាស់ខ្សែក្រវាត់ Petchdam កាលពីឆ្នាំ២០១៩។ វាជាឱកាសដែលអ្នកលេងរន្ទះជើងម៉ាស៊ីន Superlek ត្រូវបង្ហាញសមត្ថភាពដើម្បីក្លាយជាជើងឯកពិភពលោកថ្មី និងជាឱកាសដែលរូបគេសងសឹកឲ្យមិត្តរួមជាតិផងដែរ។
ទី២៖ មនុស្សដែក Rodtang វ៉ៃឃីកបុកសីកដំបូងជាមួយ Tagir Khalilovម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight កីឡាករ Rodtang Jitmuangnon បានចាប់ផ្តើមជាផ្លូវការដើម្បីឆ្ពោះទៅរកការក្លាយជាជើងឯកពិភពលោកពីរប្រភេទកីឡា។ នៅថ្ងៃសុក្រនេះ Rodtang បោះជំហានចូលប្រឡូកក្នុងអាជីពប្រដាល់ឃីកបុកសីងលើកដំបូងដោយត្រូវជួបកីឡាកររុស្ស៊ីជាអ្នកប្រដាល់មួយថៃដូចគ្នា Tagir Khalilov។
អ្នកតាមដានប្រដាល់នៅស្រុកខ្មែរប្រហែលជាដឹងច្បាស់ហើយថា មនុស្សដែកប្រកួតនៅ ONE Super Series មិនធ្លាប់ចាញ់ទាល់តែសោះក្នុងចំណោម៩ប្រកួត។ ក្នុងចំណោមជ័យជម្នះទាំងអស់នេះ រូបគេធ្លាប់ផ្តួលអ្នកលេងគុនខ្មែរ សុខ ធី ក្នុងទឹកទី២។ ការឈានជើងចូលឃីកបុកសីងនេះ Rodtang សម្លឹងឃើញខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight ដែលកំពុងគ្រប់គ្រងដោយកីឡាកររុស្ស៊ី Ennahachi តាំងពីឆ្នាំ២០១៩។ ប៉ុន្តែនៅរាត្រីថ្ងៃសុក្រជាមួយគ្នានេះ Superlek ចេញមុខឡើងប្រកួតដណ្តើមខ្សែក្រវាត់នេះមុនទៅហើយ។


ទោះជាយ៉ាងណា Superlek វ៉ៃដណ្តើមខ្សែក្រវាត់មុនក៏ដោយ Rodtang អត់ខ្វល់ទេ ពីព្រោះរូបគេត្រូវតែវ៉ៃដណ្តើម បើទោះជាខ្សែក្រវាត់នោះធ្លាក់ទៅលើដៃកីឡាករមិត្តរួមជាតិដូចគ្នា។ ប្រសិនបើ Superlek ដណ្តើមបានខ្សែក្រវាត់ជោគជ័យ នោះជំនួបជើងខ្លាំងថៃទាំងពីរនឹងធ្វើឲ្យកក្រើកសង្វៀន ONE។ យ៉ាងណា មុនពេលបោះជំហានទៅប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក Rodtang ត្រូវឆ្លងកាត់កីឡាកររុស្ស៊ី Tagir Khalilov ឲ្យបានជោគជ័យជាមុនសិន។ Khalilov ត្រូវបានដាក់ជំនួសកីឡាករអេស្ប៉ាញ Alejandro Rivas ដែលទើបតែដកខ្លួនប៉ុន្មានថ្ងៃមុននេះ។
ទី៣៖ អធិរាជឃីកបុកសីងគ្រប់សម័យ Giorgio Petrosyan ប៉ះដៃគូចាស់ Davit Kiria
គូឯករងប្រចាំរាត្រីថ្ងៃសុក្រនេះជាការប៉ះគ្នារវាងកំពូលអ្នកប្រដាល់ឃីកបុកសីងពិភពលោករហស្សនាម Giorgio Petrosyan ជាមួយនឹងដៃគូចាស់ Davit Kiria។ កីឡាករអាមេនី-អ៊ីតាលី ដែលត្រូវបានអ្នកគាំទ្រហៅ«ជើងខ្លាំងគ្រប់សម័យកាល»មានប្រវត្តិប្រកួតដ៏អស្ចារ្យដោយឈ្នះ១០៣ដង និងចាញ់តែ២ដងប៉ុណ្ណោះ។ សព្វថ្ងៃនេះរូបគេកំពុងគ្រប់គ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោក៥ប្រភេទទម្ងន់ផ្សេងគ្នារបស់ស្ថាប័នប្រដាល់ធំៗលើលោក។ ចំណែកនៅស្ថាប័ន ONE កីឡាករពូកែកណ្តាប់ដៃឆ្វេង ជំហរស្តាំនេះកំពុងគ្រប់គ្រងខ្សែក្រវាត់ពិភពលោក ONE Featherweight Kickboxing World Grand Prix ដែលមានប្រាក់រង្វាន់១លានដុល្លារអាមេរិក៕
សូមចុចអាន៖ ម្ចាស់ខ្សែក្រវាត់ឃីកបុកសីង ONE Flyweight ថាអាចជួបអ្នកណាក៏បានមិនបញ្ហា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ