Connect with us

កីឡា

ក្រុមកីឡាករបាល់ទាត់ ៤ ក្រុម តំណាងសម្តេចតេជោ ចុះយកថវិកាទី ២ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុន ៣០ ម៉ឺនដុល្លារ !

បានផុស

នៅ

ក្រុមកីឡាករ បាល់ទាត់ ៤ ក្រុម តំណាងសម្តេចតេជោ ហ៊ុន សែន បានចុះយកថវិកាទី ២ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុន ចំនួន ៣០ ម៉ឺនដុល្លារ បន្ទាប់ពីបាននាំយកថវិការ ៥០ ម៉ឺនដុល្លារជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ។  
លោក ខេម ដែលជាមេក្រុមកីឡាបាល់ទាត់ Cambodia football super stars បានបញ្ជាក់នៅលើ ហ្វេសប៊ុករបស់លោកថា « ទឹកប្រាក់ (30ម៉ឺនដុល្លារ) របស់សប្បុរសជនតាមរយៈសម្ដេចតេជោហ៊ុន សែន ផ្ដល់ជូន ( មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន) តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ « រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា » ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ តារាកម្ពុជា (Cambodia football super stars ) , ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ , ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ) បានប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិកចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា គឺរកបានថវិកាពីសប្បុរសជនប្រមាណ ជិត 5 លានដុល្លារ ។

លោក ខេម ព្រមទាំងក្រុមកីឡាបាល់ទាត់ទាំងអស់ បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួមជួយឧបត្តម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់នេះឱ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ច ។   ប្រកួតបាល់ទាត់សប្បុរសធម៌នេះផងដែរគឺទទួលបានការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ។  លោក ខេម បានបន្តទៀតថា លោកនិងក្រុមរបស់ខ្លួន នឹងព្យាយាមរកព្រឹត្តការណ៍ល្អៗជាច្រើនទៀតដើម្បីជួយស្វែងរកថវិការជួយដល់មន្ទីរពេទ្យដែលខ្វះខាត និងជួបបញ្ហាប្រឈម ។

បន្ទាប់ពីឃើញរូបភាព និងសកម្មភាពរបស់ក្រុមបាល់ទាត់ទាំង ៤ ដែលបាននាំយកថវិកាទៅជូនដល់មន្ទីរពេទ្យនានា បានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម