Connect with us

កីឡា

ផ្លូវ​ការ! ព្រះ​ខ័ន​រាជ​ស្វាយរៀង​ប៉ះ​ Young Elephants ជម្រុះជើងឯក AFF Club

បានផុស

នៅ

ការ​ចាប់ឆ្នោត​បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ​ក្រុម​ជើង​លីគ​កំពូល​ឡាវ Young Elephants ខណៈ​ក្រុម​ជើង​ឯក​លីគ​កំពូល​មីយ៉ាន់ម៉ា Shan United ប៉ះ​ក្រុម​ជើង​ឯកលីគ​កំពូល​ព្រុយណេ Kasuka សម្រាប់​វគ្គ​ជម្រុះ​​ពាន​រង្វាន់​ក្លិប​បាល់ទាត់​អាស៊ាន​ ASEAN Club Championship រដូវ​កាល​២០២៣-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់ ASEAN Club Championship រដូវ​កាល​ថ្មី​នេះ​ត្រូវ​បាន​កំណត់​ក្រុមចំនួន​១២​មក​ពី​តំបន់​អាស៊ាន​ចូល​រួម​ប្រកួត។ ក្រុម​ចំនួន​១០​ទួល​បាន​កៅអី​វគ្គ​ចែក​ពូល​ដោយ​ស្វ័យ​ប្រវត្តិ​គឺ ឥណ្ឌូណេស៊ី មាន​២ក្រុម ម៉ាឡេស៊ី មាន​២​ក្រុម ថៃ​មាន​​២ក្រុម វៀតណាមមាន​២​ក្រុម ហ្វីលីពីន មាន​១ក្រុម សិង្ហបុរី មាន១ក្រុម។

ចំណែក​២​ក្រុមទៀត​ត្រូវ​​ជ្រើស​រើស​ពី​ការ​ប្រកួត​ជម្រុះ​រវាង​​ប្រទេស​៤​គឺ កម្ពុជាមាន១ក្រុម​គឺ​ព្រះខ័ន​រាជ​ស្វាយរៀង ព្រុយណេ​មាន​១ក្រុម​គឺ​Kasuka ឡាវមាន​១ក្រុម​គឺ​Young Elephants និង​មីយ៉ាន់ម៉ាមាន១​ក្រុម​គឺ Shan United។

ការ​ប្រកួត​ជម្រុះ​ធ្វើ​ពីរ​ជើង​ ដូច្នេះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ឡាវ​ សម្រាប់​ជើង​ទី១ ថ្ងៃ​ទី​១៧ ខែ​កក្កដា​ និង​​ត្រឡប់​មក​ទឹក​ដី​កម្ពុជា ​ជើង​ទី២ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៤។

បន្ទាប់​ពី​ចប់​វគ្គ​ជម្រុះ ការ​ប្រកួត​នឹង​បែង​ចែក​ជា​២​ពូល គឺ​ក្នុង​១​ពូល​មាន​៦​ក្រុម​ដែល​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ ក្នុង​ដី និង​ក្រៅ​ដី។ ក្រុម​លេខ១ និង​លេខ២​នៃ​ពូល​នីមួយ​ៗ​នឹង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម