កីឡា
Ali Daei ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅ AFC Asian Cup
គិតត្រឹមឆ្នាំ២០២៤ ពានរង្វាន់ AFC Asian Cup ប្រារព្ធឡើងបានចំនួន១៨លើកហើយដោយកីឡាករ Ali Daei រកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។

កីឡាករ Ali Daei បានចូលនិវត្តន៍ពីកីឡាបាល់ទាត់ហើយ ប៉ុន្តែលោកនៅតែកាន់កាប់កំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់លំដាប់ទី១តំបន់អាស៊ី។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានបង្ហាញខ្លូនក្នុងពានរង្វាន់ទ្វីបអាស៊ី៣រដូវកាលគឺនៅឆ្នាំ១៩៩៦ ២០០០និង២០០៤ ដោយរកបាន១៤គ្រាប់ កំពុងឈរនៅលេខ១ក្នុងតារាង។
ការបង្ហាញខ្លួនទាំង៣ព្រឹត្តិការណ៍ Ali Daei បានជួយក្រុមជម្រើសជាតិអុីរ៉ង់ទទួលបានចំណាត់ថ្នាក់លេខ៣ ចំនួន២លើកនៅក្នុងឆ្នាំ១៩៩៦ និង២០០៤។ លោកបានបង្ហាញខ្លួនសរុបឲ្យក្រុមជម្រើសជាតិអ៉ីរ៉ងចំនួន១៤៨លើក ស៊ុតបញ្ចូលទីបាន១០៨គ្រាប់។

គិតត្រឹមឆ្នាំ២០២៤ មានកីឡាករ២រូបដែលមានឱកាសប្រជែងកំណត់ត្រារបស់កីឡាករ Ali Daei គឺកីឡាករ Almoez Ali អាយុ២៧ឆ្នាំរបស់ជម្រើសជាតិកាតារមាន១១គ្រាប់ និងកីឡាករវ័យ២៧ឆ្នាំ Akram Afif របស់ក្រុមជម្រើសជាតិកាតារដែរមាន៩គ្រាប់ហើយក្នុងពានរង្វាន់ AFC Asian Cup។ ប្រសិនបើ ពួកគេជាប់ជម្រើសជាតិទៀត នោះពួកគេអាចមានឱកាសបំបែកកំណត់ត្រាបាន។
លោក Ali Daei ជាកីឡាករបាល់ទាត់អឺរ៉ុងដ៏ឆ្នើមមួយរូប ធ្លាប់ចូលរួមជាមួយក្លិបយក្សអាល្លឺម៉ង់ Bayern Munich ពីឆ្នាំ១៩៩៨-១៩៩៩ ដោយបង្ហាញខ្លួនបាន២៣លើក និងស៊ុតបញ្ចូលទី៦គ្រាប់៕

ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច