Connect with us

កីឡា

បរទេស២រូប​សុទ្ធតែល្អប៉ះ សេរីវ៉ាន់ថង, ឃីម បូរ៉ា ដណ្តើម​ខ្សែក្រវាត់នៅបារាំង

បានផុស

នៅ

ជើង​ខ្លាំងគុន​ខ្មែរ ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា ជា​បេក្ខភាព​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ម៉ារ៉ាតុន​ទម្ងន់​៦១​គីឡូក្រាម​នៅ​ប្រទេស​ដែល​មាន​បេក្ខភាព​បរទេស​ពីរ​រូប​ទៀត​​មាន​សមត្ថភាព​ខ្ពស់ដូច​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករអ៉ីតាលី Omar Drissi

កីឡាករ Omar Drissi ​ដែល​​ជា​បេក្ខភាព​មួយ​រូប​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ម៉ារ៉ាតុង​នេះ​កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​របស់​ខ្លួន​ចាត់​ទុក​ជា​តារា​កំពុង​រះ​នៅ​ប្រទេស​អ៉ីតាលី។ រូប​គេ​មាន​បទ​ពិសោធ​ច្រើន​​ក្នុង​ការ​ឡើង​សង្វៀន​​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ទាំង​អឺរ៉ុប និង​អាស៊ី។ ជា​ពិសេស​រូប​គេ​បាន​ប្រកួត​ញឹក​ញាប់​នៅ​ប្រទេស​ថៃ និង​ប្រទេស​កំណើត​របស់​ខ្លួន។

កីឡាករអាយុ​២៣​ឆ្នាំ​ធ្លាប់​ប្រកួត​​បាន​ប្រមាណ​ជាង​៤០​ដង​ក្នុង​នោះ​ឈ្នះ​ប្រហែល​ជា​៣១​ដង ​ចាញ់​៧​ដង និង​ស្មើ​២​ដង។ ជា​ផ្លូវ​ការរូប​គេ​កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់​ WBC ​២​ខ្សែគឺ​កម្រិត​ទ្វីប​អឺរ៉ុប និង Mediterranean។

និយាយ​ពី​សមត្ថភាព​លើ​សង្វៀន​វិញ Omar Drissi មាន​កណ្តាប់​ដៃ និង​ទាត់​បាន​ល្អ ហើយ​ក៏​អាច​ប្រើ​កែង​ដែរ ប៉ុន្តែ​មិន​សូវ​ពូកែ​អោប​ឡាំ​ឡើង​ជង្គង់​ទេ។ អ្វី​ដែល​រូប​គេ​អាច​មាន​ប្រៀប​លើ​កីឡាករ​គុន​ខ្មែរ​គឺ​កម្លាំង​ស៊ុហ្វ​ដែល​ជា​តំបន់​អឺរ៉ុប​របស់​ខ្លួន។

កីឡាករ​បារាំង Mike Dederian

កីឡាករ Mike Dederian ជា​ម្ចាស់​ស្រុក​តែ​ម្តង​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ម៉ារ៉ាតុង​នេះ ដូច្នេះ​រូប​គេ​ពោរពេញ​កម្លាំង​ចិត្ត​ពី​អ្នក​គាំទ្រ និង​កម្លាំង​ស៊ុហ្វ​ល្អ។ រូប​គេ​ជា​កីឡាករ​ចាស់​វស្សា​​មាន​បទ​ពិសោធ​ច្រើន​នៅ​លើ​សង្វៀន និង​ប្រឡូក​សង្វៀន​ប្រទេស​ថៃ​​ក៏​ច្រើន​ដែរ។

កីឡាករ Mike Dederian អាយុ​២៨​ឆ្នាំ ធ្លាប់​ប្រកួត​បាន៤២​ដង ក្នុង​នោះ​ឈ្នះ​៣២​ដង ចាញ់​៩​ដង និង​១​ដង។ រូប​គេ​មាន​ខ្សែ​ក្រវាត់​២​ខ្សែគឺ​ ជើង​ឯក​​បារាំង ឆ្នាំ​២០១៩ និង​ជើងឯក​ពិភព​លោក​ឆ្នាំ​២០២១ (World Professional Champion)។ រូប​គេ​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​អ៉ីតាលី Omar Drissi នៅ​ប្រទេស​បារាំង។

ធម្មតា​កីឡាករ​បរទេស​ថ្វី​បើ​មាន​ប្រវត្តិ​មិន​ច្រើន​រាប់​រយ​ដង​ដូច​កីឡាករ​គុន​ខ្មែរ ប៉ុន្តែ​​មាន​បទ​ពិសោធ​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ច្រើន។

តាម​រូប​មន្ត​នៃ​ការ​ប្រកួត​ជុំ​ដំបូង កីឡាករ​គុន​ខ្មែរ​ទាំង​ពីរ​មិន​ប៉ះ​គ្នា​ទេ​ពោល​គឺ​ជួប​ដៃ​គូ​បរទេស ប៉ុន្តែ​ប្រសិន​បើ​ ឃីម បូរ៉ា និង​ ឈុត សេរីវ៉ាត់​ថង ឈ្នះ​នៅ​ជុំ​ទី១​ដូច​គ្នា ដូច្នេះ​អ្នក​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្តង​ទៀត។ កីឡាករ​គុន​ខ្មែរ​ទាំង​ពីរ​នេះ​ធ្លាប់​ប៉ះ​គ្នា​ប្រហែល​ជា​៤​ដង​ហើយ ​ហើយ​ក៏​មាន​ឈ្នះ និង​ចាញ់​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​នៅ​ពេល​មាន​ការ​ប្រកួត​សំខាន់​ៗ​ដូច​ជា ខ្សែ​ក្រវាត់ និង​ដណ្តើម​ផ្ទះ​ល្វែង ឈុត សេរីវ៉ាន់ថត​ ជា​អ្នក​ឈ្នះ។ ការ​ប្រកួតម៉ារ៉ាតុង​នេះ​មាន​រង្វាន់​រថយន្ត Pick Up ថ្មី​សន្លាង​១​គ្រឿង​សម្រាប់​អ្នក​លេង​គុន​ខ្មែរ ប្រសិន​បើ​​ក្លាយ​ជា​ជើង​ឯក។

សម្រាប់​ការ​ប្រកួត​​ ម៉ារ៉ាតុង ដណ្ដើមខ្សែក្រវាត់ KSF ក្នុងប្រភេទ​ទម្ងន់ Light Weight ៦១​គីឡូក្រាម​នេះ វេលា​ម៉ោង​៩​យប់នៅ​កម្ពុជា ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៣ នៅប្រទេស​បារាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម