Connect with us

កីឡា

កា​រ៉ា​តេ​កម្ពុជា​សម្រេច​ទទួល​គ្រូ​អ៊ីរ៉ង់​និង​ជប៉ុន សម្រាប់​ជួយ​កីឡាករ​កម្ពុជា​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ

បានផុស

នៅ

​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា សម្រេច​ទទួល​គ្រូ បង្វឹក​មានគុណ​វុ​ឌ្ឍ​ខ្ពស់ ខ្សែក្រវាត់​៨​ជាន់ គឺ​លោកគ្រូ Hass an មកពី​ប្រទេស​អ៊ីរ៉ង់ ដែល​លោកគ្រូ​រូបនេះ នឹង​បង្វឹក​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​ផ្នែក​ប្រយុទ្ធ “Kum te” និង​លោកគ្រូ​ជប៉ុន​ម្នាក់ទៀត គឺ​លោកគ្រូ Shoker Toyama នឹង​បង្ហាត់​ក្រុម​ជម្រើស​ផ្នែក​កាតា​”Kata”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ឲ្យ​ដឹងថា លោកគ្រូ​បង្វឹក​បរទេស​ទាំង​២​នាក់ មាន​ឆន្ទៈ​ខ្ពស់​ចង់​ជួយ​ឲ្យ​កីឡាករ​-​កីឡាការិនី​កម្ពុជា​ដណ្តើម​បាន​មេដាយ ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ពិសេស​ការប្រកួត​កីឡា ​SEA Games ឆ្នាំ​២០២៣​ខាងមុខ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា គ្រូ​ល្អ​ខ្លាំងពូកែ​យ៉ាងណាក៏ដោយ បើ​កីឡាករ​-​កីឡាការិនី​គ្មាន​ទេពកោសល្យ គ្មាន​ឆន្ទៈ​មោះមុត ស្មារតី​រឹងមាំ ជា​អ្នក​ប្រយុទ្ធ​ពិតប្រាកដ ក៏​មិន​អាច​ឈ្នះ​គេ​បាន​ដែរ។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​សង្កត់ធ្ងន់​ថា ទោះជា​យ៉ាងណា​សហព័ន្ធ​សង្ឃឹមលើ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​គ្រូ អ្នកគ្រូ​បង្វឹក​កីឡាករ កីឡាការិនី ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ​ក្នុង​ការ​ហ្វឹកហាត់ លះបង់​ការឈឺចាប់​ឲ្យ​ដល់​កម្រិត ដើម្បី​ទទួល​បាន​គុណ​ផល​កីឡា (Performance) កា​រ៉ា​តេ​កម្រិត​ខ្ពស់ ដើម្បី​ដណ្តើម​ជ័យ​លាភី​មេដាយ​មាស ប្រាក់ សំរឹទ្ធ ក្នុងការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជា​លក្ខណៈ​អន្តរជាតិ និង លើក​ឧត្តមភាព​កីឡា​កា​រ៉ា​តេ​កម្ពុជា លើ​ឆាក​អន្តរជាតិ។

​លោក វ៉ា​ត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​កា​រ៉ា​តេ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹង​នោះ​ថា ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅសល់​ពេល​២​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ នៃ​ពេលវេលា​ដែល​បាន​កំណត់ ដូច្នេះ​សហព័ន្ធ​កំពុងតែ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​កីឡា​កា​រ៉ា​តេ​កម្ពុជា​ក្លាយជា​ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​មេដាយ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​នាពេលនោះ​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ខេត្តកណ្តាល​ចម្រាញ់​បាន​ជើង​ខ្លាំង​ចំបាប់ ត្រៀម​ប្រកួត​ជើងឯក​ថ្នាក់​ជាត​ិ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម