Connect with us

កីឡា

Havertz នឹងក្លាយជាអ្នកគាំទ្រ Spurs ពេញទំហឹងក្នុង​សប្ដាហ៍នេះ

បានផុស

នៅ

កីឡាករ Kai Havertz របស់ក្រុមកាំភ្លើងធំ Arsenal នឹងគាំទ្រក្រុម Tottenham Hotspurs ក្នុងជំនួបទល់ជាមួយក្រុម Manchester City ក្នុងសប្ដាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាំងអ្នកគាំទ្រក្រុម Arsenal និងកីឡាករពិត​ណាស់នឹងក្លាយជាអ្នកគាំទ្រក្រុម Spurs ក្នុងសប្ដាហ៍នេះ ខណៈពួកគេត្រូវការឲ្យក្រុមមួយនេះយកឈ្នះក្រុម Man City ដើម្បីឱកាស​ក្លាយជាម្ចាស់ជើងឯកលីគកំពូល​អង់គ្លេសរដូវកាលនេះ។

Arsenal កំពុងឈរលេខ១បណ្ដោះអាសន្ន​(៨៦ពិន្ទុ) ​មាន​១​ពិន្ទុ​នាំមុខ​ Manchester City (៨៥ពិន្ទុ) កំពុងឈរនៅលេខ២ ប៉ុន្តែពួកគេនៅ​សល់​១ប្រកួត​ទៀត​ប៉ុណ្ណោះ ខណៈ​ក្រុម Man City នៅ​សល់​២​ប្រកួត​ទៀត។ ​ជំនួប​រវាង​ក្រុម Man City និង Hotspurs ​អាច​ចាត់​ទុក​ជា​ហ្គេម​មរណៈ​សម្រាប់​ក្រុម​ទាំង​ពីរ​ដើម្បី​ឱកាស​ក្លាយ​ជា​ជើង​ឯក។ មូលហេតុ​នេះ​ហើយ​បាន​ជា​​អ្នកគាំទ្រ Arsenal ជា​ពិសេសកីឡាករ Kai Havertz ក្លាយជាអ្នកគាំទ្រក្រុម Spurs។

កីឡាករ Kai Havertz បាននិយាយថា ៖«ខ្ញុំក្លាយជាអ្នកគាំទ្រដ៏ធំបំផុតរបស់ Tottenham ដែលមិនធ្លាប់មាននៅថ្ងៃអង្គារ៍នេះ។ យើងទាំងអស់គ្នានឹងក្លាយជាអ្នកគាំទ្រ Spurs»។

Arsenal ខកខានក្នុងការលើកពានរង្វាន់ Premier league អស់រយៈ២០ឆ្នាំហើយ បន្ទាប់​ពី​បាន​ឈ្នះ​ពានរង្វាន់នេះចុងក្រោយនៅឆ្នាំ២០០៤។ រដូវកាលនេះ​ឱកាស​សម្រាប់​ពួកគេមានសង្ឃឹមតិចតួចណាស់ ដោយសារ Man City កំពុងធ្វើបានយ៉ាងល្អដូចគ្នាក្នុងនាមជាម្ចាស់ជើងឯកឆ្នាំចាស់។

បើនិយាយពីការប្រកួតនៅលីគកំពូលៗនៅតំបន់អឺរ៉ុបគឺសុទ្ធតែរកឃើញម្ចាស់ជើងប្រចាំលីគនីមួយៗហើយ ទោះបីការប្រកួតមិនទាន់បញ្ចប់ជាផ្លូវការ ប៉ុន្តែសម្រាប់លីគកំពូលអង់គ្លេសក្នុងរដូវកាលនេះត្រូវរងចាំមើលដល់​សប្ដាហ៍ទី៣៨ ដែលជាសប្ដាហ៍ចុងក្រោយ៕

ប្រែសម្រួល៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម