កីឡា
ជើងឯកបាល់ទះនារីពិភពលោក Nations League ចាប់ផ្តើមការប្រកួតថ្ងៃស្អែក
ការប្រកួតបាល់ទះពានរង្វាន់ពិភពលោក FIVB Volleyball Women’s Nations League លើកទី៦ ចាប់ផ្ដើមការប្រកួតក្នុងវគ្គសន្សំពិន្ទុនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតក្នុងពានរង្វាន់នេះនឹងដំណើរនៅពីទី១៤ ខែឧសភា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដែលមានក្រុមកីឡាការិនីបាល់ទះជម្រើសជាតិចំនួន១៦មកពីជុំវិញពិភពលោក។ បើកឆាកការប្រកួតនៅថ្ងៃទី១៤ ខែឧសភា មាន៤គូ ក្នុងពូលទី១ ក្រុមបាល់ទះនារីប៊ុលហ្គារី ជួបជាមួយក្រុមបាល់ទះនារីហុល្លង់ ខណៈក្រុមអុីតាលី ត្រូវជួបជាមួយក្រុមប៉ូឡូញ។ ការប្រកួតក្នុងពូលទី២ ក្រុមបាល់ទះនារីចិន ជួបកូរ៉េខាងត្បូង ហើយក្រុមប្រេស៊ីល ជួប កាណាដា។
ការប្រកួតពានរង្វាន់ FIVB Volleyball Women’s Nations League បែងចែកចេញជា៦ពូល ខណៈការប្រកួតធ្វើឡើង៣សប្ដាហ៍ ក្នុងនោះ១សប្ដាហ៍នឹងធ្វើការប្រកួតចំនួន២ពូល។

ក្រោយបញ្ចប់ការប្រកួតក្នុងវគ្គសន្សំពិន្ទុ ក្រុមលេខ១ដល់លេខ៧ នឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដែលជាការប្រកួតជុំផ្តាច់ព្រ័ត្រ ហើយក្រុមនារីថៃជាម្ចាស់ផ្ទះបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយស្វ័យប្រវត្តិ៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង