Connect with us

កីឡា

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

បានផុស

នៅ

បុរសសញ្ជាតិគុយវែត Sheikh Ahmad Al-Fahad Al-Sabah ត្រូវបានពិន័យ​រយៈពេល​១៥ឆ្នាំពីគ្រប់មុខតំណែងនៅក្នុងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការបំពានក្រមសីលធម៌​។ នេះបើតាមស្ថាប័នគ្រប់គ្រងអូឡាំពិកបានសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយក IOC លោក Christophe De Kepper បានជូនដំណឹងដល់សមាជិក IOC ទាំងអស់​ជុំ​វិញ​ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រតិបត្តិក្នុងការដាក់ទណ្ឌកម្ម លោក Sheikh Ahmad ដែលធ្លាប់មានអំណាចលើសំណុំរឿងតុលាការនៅប្រទេសស្វីស។

«ក្រុមប្រឹក្សាប្រតិបត្តិ IOC បានសម្រេចចិត្តបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការរំលោភលើគោលការណ៍សីលធម៌ដោយ​ លោក​ Sheikh​ Ahmad​ Al-Sabah រួមទាំងការក្បត់ពាក្យសម្បថរបស់សមាជិក IOC របស់ខ្លួន​ ក៏ដូចជាភាពធ្ងន់ធ្ងរនៃការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ IOC ដែលបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន»។ នេះជាខ្លឹមសារលិខិតដែល លោក De Kepper បានបញ្ចេញកាលពីថ្ងៃទី៣ ខែឧសភា។

ខ្លឹមសារ​សម្រេច​បាន​បន្ត​ថា ៖«ដូច្នេះហើយ ដើម្បីដាក់ទណ្ឌកម្ម លោក Sheikh Ahmad ដោយការព្យួរសិទ្ធិ​ និងមុខ​ងារ​​ទាំងអស់ដែលទទួលបានពីសមាជិកភាព IOC របស់គាត់សម្រាប់រយៈពេល​១៥​ឆ្នាំ​ ដោយចាប់ផ្តើមពីកាលបរិច្ឆេទនៃការសម្រេចចិត្តដាក់ទណ្ឌកម្មពីមុនដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣»។

អតីតអគ្គលេខាធិការអង្គការ OPEC លោក Sheikh Ahmad ត្រូវបាន​រកឃើញ​ទោសក្នុងឆ្នាំ២០២១ នៅប្រទេសស្វីស ពីបទក្លែងបន្លំ និងនីតិវិធីមជ្ឈត្តកម្មក្លែងក្លាយ។ ការសម្រេចនេះត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ក្រុងហ្សឺណែវ។

លោក Sheikh Ahmed ត្រូវបានហាមឃាត់រយៈពេល៣ឆ្នាំ ក្នុងឆ្នាំ២០២៣ ជុំវិញការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បន្ទាប់ពី IOC បានអនុម័តអនុសាសន៍ដែលចេញដោយស្ថាប័នក្រមសីលធម៌របស់ខ្លួន។

លោកក៏បានព្យួរដោយខ្លួនឯងក្នុងនាមជាសមាជិកនៃ IOC បន្ទាប់ពីត្រូវបានកាត់ទោសដោយតុលាការឧក្រិដ្ឋកម្មស្វីសក្នុងឆ្នាំ២០២១ បន្ទាប់មកលោកក៏បានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី OCA ផងដែរ។

លោក Sheikh Ahmad ធ្លាប់ជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតក្នុងនយោបាយកីឡា ដោយកាន់តំណែងសំខាន់​ៗ​ទាំង​ IOC ក៏ដូចជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិគុយវ៉ែតកាលពីឆ្នាំមុនផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម