កីឡា
ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ផ្ដោតសំខាន់លើសុវត្ថិភាពអ្នកចូលរួម
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ក្នុងសន្និសីទសារព័ត៌មានទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងអំពីការយកចិត្តទុកជាពិសេស ចំពោះអ្នកចូលរួមក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងដ៏សំខាន់នេះ ដោយផ្តោតលើសុវត្ថិភាព និងសុខភាព ដើម្បីធានាឲ្យអ្នកចូលរួមមានអារម្មណ៍កក់ក្ដៅក្នុងការរត់។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលារាជធានីភ្នំពេញ និងដៃគូសហការ ដើម្បីពង្រឹងបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ និងសុខភាព។ ជាពិសេសការសម្រួលចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ឲ្យល្អប្រសើរ។

លោក វ៉ាត់ ចំរើន បាននិយាយថា ៖«ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ យើងដឹងហើយថាមានភាពមមាញឹក ការបិទផ្លូវត្រូវមានការយកចិត្តទុកដាក់មែនទែន។ យើងត្រូវគោរពតាមគោលការណ៍សាលារាជធានីភ្នំពេញ។ ជាពិសេសខាងនគរបាលចរចារណ៍ និងអាជ្ញាធរនៅតាមផ្លូវ។ សម្រាប់ឆ្នាំនេះយើងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញ បានដាក់ឲ្យខណ្ឌដែលពាក់ព័ន្ធផ្លូវរត់នេះគឺធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារពាក់ព័ន្ធទាំងអស់»។

លោកបានសង្កត់ធ្ងន់ថា ៖«រឿងសំខាន់៣ ដែលចាំបាច់បំផុតគឺរឿងចរាចរណ៍, រឿងទឹកដាក់ឲ្យគេហូបតាមដំណាក់កាល, រឿងក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះតាមគោលដៅ។ យើងត្រូវផ្ដោតសំខាន់ ដើម្បីឲ្យអ្នករត់មានអារម្មណ៍ថាសុវត្ថិភាព»។
ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ ឆ្នាំនេះបានផ្លាស់ប្តូរម៉ោងរត់ក្នុងគោលបំណងយកចិត្តទុកដាក់ពីសុខភាពរបស់អ្នកចូលរួមរត់ជាចម្បង ដោយស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្នក្តៅ បើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយក៏ដូចជាជួយសម្រួលដល់បញ្ហាចរាចរណ៍ខ្លះដើម្បីកាត់បន្ថយការកកស្ទះ។

វិញ្ញាសា រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២
-ការរត់ចម្ងាយ២១គីឡូម៉ែត្រ ចេញដំណើរម៉ោង ៥:១០ ព្រឹក
-ការរត់ចម្ងាយ១០គីឡូម៉ែត្រ ចេញដំណើេម៉ោង ៥:៤៥ ព្រឹក
-ការរត់ចម្ងាយ៥គីឡូម៉ែត្រ ចេញដំណើរម៉ោង ៦:០០ ព្រឹក
-ការរត់ចម្ងាយ២គីឡូម៉ែត្រ ចេញដំណើរម៉ោង ៦:១០ ព្រឹក

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ