Connect with us

កីឡា

Xavi បន្ត​ជួយ Barcelona ទោះស្ថានភាពហិរញ្ញវត្ថុមិនសូវល្អ

បានផុស

នៅ

លោកគ្រូបង្វឹក Xavi Hernández នឹងបន្តជួយក្រុម Barcelona តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីប្រជែងពានរង្វាន់នៅរដូវកាលក្រោយ ទោះបីបច្ចុប្បន្នក្រុមកំពុងជួបវិបត្តិសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Barcelona កំពុងស្ថិតនៅស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ។ ពួកគេពិបាកបន្តកិច្ចសន្យាជាមួយកីឡាករដែលមានស្រាប់ ដោយសារច្បាប់ហិរញ្ញវត្ថុរបស់ LaLiga ជាពិសេសការនាំយកកីឡាករថ្មីចូលរួមជាមួយក្រុម។ រឿងនេះវាបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយជាមួយក្រុម Barcelona​។ លោក Xavi គ្រូបង្វឹកក្រុម Barcelona ពិតជាយល់ច្បាស់ពីស្ថានភាពនេះ ហើយលោកក៏បានព្យាយាមជួយក្រុមតាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោក Xavi បាននិយាយថា ៖«ខ្ញុំគ្រាន់តែនិយាយថា ស្ថានភាពសេដ្ឋកិច្ចនៅ Barcelona គឺមិនល្អនោះទេ។ យើង​កំពុង​ព្យាយាម​ធ្វើ​ការ​ជាមួយ​ក្លិប​ដើម្បី​ទទួល​បាន​ស្ថានភាព​ល្អ​ប្រសើរ​​ឡើង​វិញ​។ ពីទីនេះទៅពួកយើងរីករាយនឹងការប្រឈមមុខកាន់តែខ្លាំងនៅរដូវកាល​ក្រោយ​ដើម្បី​ប្រជែង​ជើងឯក»។

ក្លិប​ Barcelona ប៉ុន្មានឆ្នាំចុងក្រោយបានព្យាយាម​ប្រើប្រាស់យុវជនរបស់ក្លិប ដើម្បីកាត់បន្ថយការចំណាយក្នុងការនាំ​ចូល​កីឡាករ​ថ្មី និងបានព្យាយាមខ្ចីជើងកីឡាករមួយចំនួនដើម្បីពង្រឹងក្រុម ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​អាច​​​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រជែង​ជើង​ឯក​លីគ​ជាមួយ Real Madrid ជាពិសេសក្នុងការប្រកួតក្នុងពានរង្វាន់ UEFA Champions League៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម