Connect with us

កីឡា

សង្វៀន K-1 របស់ជប៉ុនគ្រោងធ្វើនៅទីក្រុង New York កំពុងជួបបញ្ហាផ្នែកច្បាប់

បានផុស

នៅ

ស្ថាប័នប្រដាល់ឃីកបុកស៊ីងជប៉ុន K-1 គ្រោងរៀបចំកម្មវិធីប្រកួត All Or Nothing នៅ​ទី​ក្រុង New York ទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែ​​ពួក​គេ​កំពុង​ជួប​បញ្ហា​ផ្នែក​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះការផ្សព្វផ្សាយកម្មវិធីរបស់ជប៉ុនមានបញ្ហាមួយចំនួន​នៅ​លើ​ទឹកដីសហរដ្ឋអាមេរិក។ តាមប្រភពពាក់ព័ន្ធក្នុងការរៀបចំផែនការពង្រីកទីផ្សារអន្តរជាតិរបស់ K-1 បានឲ្យដឹងថា ព្រឹត្តិការណ៍​ដែល​គ្រោង​ធ្វើ​នៅទីក្រុង New York ​កំពុងស្ថិត​ក្នុង​ស្ថានភាពមិនល្អ។

ដើមឡើយតាមការគ្រោងទុកនៅថ្ងៃទី១៩ ខែឧសភា ឬថ្ងៃទី២២ ខែមិថុនា ស្ថាប័ន K-1 បាន​កក់​​មជ្ឍមណ្ឌលកីឡា The Theatre នៅ Madison Square Garden ដើម្បី​រៀប​ចំ​ការ​ប្រកួត។ ពួកគេត្រូវ​​ស្វែង​រក​កីឡាករ​​ទម្ងន់ធ្ងន់របស់អាមេរិក​ដើម្បី​ប្រកួតឃីកបុកស៊ីង។ តាមរូបមន្ត​នៃ​ការប្រកួត កីឡាករ​ត្រូវ​ការ​ឈ្នះ​​​៣​លើក ​ក្នុង​មួយ​យប់​​ទើប​ទទួល​បានឱកាស​ទៅ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក​ K-1 World Grand Prix ជុំ​ចុង​ក្រោយ​ដែល​មាន​បេក្ខភាព​៨​រូប​ នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុក​ឡើយ ដោយសារច្បាប់នៅ​ទី​ក្រុង New York មិន​អនុញ្ញាតឲ្យកីឡាករ១រូបប្រកួតច្រើនលើកក្នុង១យប់នោះទេ។ ច្បាប់នេះត្រូវ​បាន​ផ្លាស់ប្តូរ​នៅ​ស្ថាប័ន​ GLORY Kickboxing តាំងពីឆ្នាំ២០១៣ ដោយសារ​ច្បាប់​នេះ​កាល​ពី​មុន​​ប្រកួត​វិលជុំដែលធ្វើឲ្យកីឡាករប្រកួតច្រើនលើកក្នុងពេល១យប់។

យ៉ាងណាមិញសម្រាប់​គម្រោង​ប្រកួត​​នៅសហរដ្ឋអាមេរិកមិនទាន់អាចកំណត់​បាន​ថា​តើ​ត្រូវ​លុបចោល ឬពន្យារពេល ហើយក៏មិនទាន់អាចកំណត់បាន​ពី​ការ​ផ្លាស់ប្តូរទីតាំង​ទៅរដ្ឋផ្សេង ដែលមាន​ច្បាប់​មិន​សូវ​តឹង​តែង៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beyondkick

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម