កីឡា
ធឿន ធារ៉ា ក្លាយជាអត្តលិកខ្មែរដំបូងគេមានឈ្មោះក្នុងទស្សនាវដ្តី Forbes
កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានក្លាយជាអត្តពលិកខ្មែរដំបូងគេបង្អស់ដែលជាប់ឈ្មោះក្នុងទស្សនាវដ្តីអាមេរិកដ៏ល្បី «Forbes» បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគុនខ្មែរទៅលើឆាកអន្តរជាតិ។

ទស្សនាវដ្តី Forbes បានចាត់ ធឿន ធារ៉ា ចូលក្នុងបញ្ជី «30 Under 30 Asia Class of 2024»ប្រចាំតំបន់អាស៊ីដែលផ្តោតលើសហគ្រិនជោគជ័យ បុគ្គលមានឥទ្ធិពល និងបុគ្គលមានវឌ្ឍភាពក្នុងអាជីពឈានដល់កម្រិតកំពូល។
ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីនេះបានសរសេរខ្លីពីថា ៖«ទោះបីជាគុនខ្មែរមិនសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចកីឡាមួយថៃ ប៉ុន្តែ ធឿន ធារ៉ា កំពុងធ្វើឲ្យពិភពលោកទទួលស្គាល់ និងបានឈ្នះខ្សែក្រវាត់លំដាប់កំពូលៗនៅប្រទេសទាំងពីរ។ ចាប់តាំងពីរូបគេអាយុ១០ឆ្នាំ ធារ៉ា បានធ្វើការរកលុយជួយផ្គត់ផ្គង់គ្រួសារទាំងនៅកម្ពុជា និងជាពលករអន្តោប្រវេសន៍នៅថៃ រហូតដល់ពេលរូបគេបានចូលហ្វឹកហាត់ក្នុងក្លិបប្រដាល់គុនខ្មែរមួយនៅទីក្រុងភ្នំពេញនៅពេលអាយុ១៥ឆ្នាំ។ ឆ្នាំ២០១៨ គាត់បានប្រកួតក្នុងក្រុមជម្រើសជាតិគុនខ្មែរ និងខែមករា ឆ្នាំ២០២៣ ធឿន ធារ៉ា បានផ្តួលកីឡាករថៃកំពូល២រូបតាមរយៈកណ្តាប់ដៃពិឃាតដើម្បីក្លាយជាអត្តពលិកកំពូលនៅក្នុងពិភពប្រដាល់»។

តាមរយៈសមត្ថភាព កេរ្តិ៍ឈ្មោះ និងសមិទ្ធផលនាប៉ុន្មានឆ្នាំចុងក្រោយ ធឿន ធារ៉ា ពិតជារួមចំណែកច្រើនណាស់ក្នុងជំរុញ អភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរឲ្យពិភពលោកទទួលស្គាល់។ អាចនិយាយបានថា រូបគេជាកំពូលកីឡាករឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលស័ក្តិមនឹងទទួលរហស្សនាម ឬងារពិសេសណាមួយដើម្បីជាការជំរុញទឹកចិត្តទ្វេរឡើង។
ធឿន ធារ៉ា បានបង្កើតភាពអស្ចារ្យជាច្រើនសម្រាប់កេរ្តិ៍ឈ្មោះគុនខ្មែរ។ រូបគេបានក្លាយជាជើងឯកគុនខ្មែរពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតបេក្ខភាព៨រូបមកពី៨ប្រទេសផ្សេងគ្នា (8 Men Tournament) បន្ទាប់ពីផ្តួលដៃគូ៣រូបក្នុង១រាត្រីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជ័យជម្នះ៣លើកជាប់គ្នាក្នុងរាត្រីតែមួយ ធឿន ធារ៉ា បានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោក និងទទួលបានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងដែលមានតម្លៃប្រមាណ៤ម៉ឺនដុល្លារអាមេរិក។

នៅសង្វៀន Thai Fight ការប្រកួតជម្រុះជុំដំបូង ធឿន ធារ៉ា បានផ្តួលកីឡាកររុស្ស៊ី-អាមេនី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខែធ្នូ ឆ្នាំ២០២២ បានផ្តួលកីឡាករថៃ សៃយុគ ក្នុងទឹកទី១។ លទ្ធផលនេះបានធ្វើឲ្យលេងគុនខ្មែររូបនេះក្លាយជាកីឡាករកម្ពុជាទី១បានផ្តួលដៃគូឲ្យសន្លប់នៅសង្វៀន Thai Fight និងជាកីឡាករខ្មែរទី១បានផ្តួលដៃគូឲ្យសន្លប់២លើកជាប់គ្នា ហើយក៏ជាកីឡាករកម្ពុជាទី១ឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight។
សមិទ្ធផលខ្លះៗដែល ធឿន ធារ៉ា ទទួលបាន
- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental
- ខ្សែក្រវាត់គុនខ្មែរពិភពលោកតេជោសន្តិភាព
- ខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរពិភពលោក
- ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament
- ខ្សែក្រវាត់ និងពានរង្វាន់ជាច្រើនទៀត
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា