កីឡា
Nick Taylor ថា កម្ពុជាត្រូវការឈ្នះម៉ុងហ្គោលីដើម្បីទំនុកចិត្តជម្រុះ AFC Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជា និងលើកទី២នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីម៉ុងហ្គោលីវិញ។

ការប្រកួតមិត្តភាពអន្តរជាតិទាំងពីរជើងនេះគឺដើម្បីជាការត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ 2027 AFC Asian Cup ដូចគ្នាសម្រាប់ក្រុមជម្រើសជាតិទាំងពីរនាខែកញ្ញា។ កម្ពុជាត្រូវប្រកួតជម្រុះជាមួយ ស្រីលង្កា ខណៈ ម៉ុងហ្គោលី ត្រូវប្រកួតជម្រុះជាមួយទីម័រខាងកើត។
បញ្ជីឈ្មោះជម្រើសជាតិកម្ពុជាមិនទាន់ចេញជាផ្លូវការទេរហូតដល់ពេលនេះ ប៉ុន្តែសមាជិកព្រះខ័នរាជស្វាយរៀង Nick Taylor រំពឹងត្រូវបានគ្រូបង្វឹកកោះហៅចូលជម្រើសជាតិ ហើយរូបគេចាត់ទុកការប្រកួតមិត្តភាពជាមួយម៉ុងហ្គោលីគឺពិតជាសំខាន់សម្រាប់កម្ពុជាដើម្បីសាងទំនុកចិត្ត។

កីឡាករខ្មែរ-អាមេរិក Nick បាននិយាយថា ៖«ខ្ញុំសង្ឃឹមថា ខ្ញុំនឹងត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជានាពេលខាងមុខ។ ខ្ញុំតែងតែពោរពេញដោយក្តីស្រឡាញ់សម្រាប់តំណាងជម្រើសជាតិកម្ពុជា។ ការលេងឲ្យជម្រើសជាតិគឺជាអ្វីដែលខ្ញុំពេញចិត្តបំផុតនៅលើទីលានជាមួយនឹងអាវជម្រើសជាតិ»។

«យើងត្រូវការជ័យជម្នះ។ យើងទន្ទឹងរង់ចាំជ័យជម្នះ។ មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រ និងប្រទេសជាតិសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវបង្កើតការជឿជាក់លើខ្លួនឯងដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ AFC Asian Cup នាពេលខាងមុខ។ យើងត្រូវមានទំនុកចិត្ត។ យើងត្រូវរៀបចំខ្លួនឲ្យបានល្អ ហើយនាំមកនូវភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជា»។ កីឡាករបានសង្កត់ធ្ងន់។

Nick Taylor ត្រូវបានឃើញដើរកម្សាន្តជាមួយមិត្តស្រីតារាចម្រៀង Rabee នៅប្រទេសជប៉ុន បន្ទាប់ពីជួយឲ្យព្រះខ័នរាជស្វាយរៀងឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤។ នេះជារដូវកាលដំបូងដ៏ជោគជ័យសម្រាប់បុរសសង្ហាកាត់ខ្មែរ-អាមេរិក។ មិនត្រឹមតែជោគជ័យលើអាជីពបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែរូបគេក៏កំពុងជោគជ័យទាំងស្នេហា និងការផ្សាយពាណិជ្ជកម្ម៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម