កីឡា
កីឡាការិនីខ្លាំងៗ ៨ រូបឡើងប្រកួតដណ្ដើមជើងឯក ONE Atomweight World Grand Prix
ONE Championship បានប្រកាសជាផ្លូវការអំពីកីឡាការិនី ដែលត្រូវប្រកួតគុនចម្រុះ ក្នុងកម្មវិធីធំប្រចាំឆ្នាំ២០២១ លំដាប់ពិភពលោក។
នាថ្ងៃពុធទី ២៤ កុម្ភៈ កន្លងទៅនេះ លោក Chatri Sityodtong ប្រធាននិងជានាយកប្រតិបត្តិរបស់ ONE Championship បានឲ្យដឹងថា កីឡាការិនីជើងខ្លាំងចំនួន ៨ រូបនឹងចូលរួមប្រកួតដណ្ដើមជើងឯក ONE Atomweight World Grand Prix ដែលនឹងចាប់ផ្ដើមជុំដំបូងនៅថ្ងៃទី ២៨ ខែ ឧសភា ខាងមុខ។

ជយលាភីនៃការប្រកួតជើងឯក Grand Prix លំដាប់អន្តរជាតិនេះ នឹងមានឱកាសទៅដណ្ដើមខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Women’s Atomweight World Champion ពីកីឡាការិនី “Unstoppable” Angela Lee នាខែ វិច្ឆិកា ខាងមុខ។ ក្នុងចំណោមគូប្រកួតទម្ងន់ Atomweight ទាំងអស់មាន កីឡាការិនី Denice “The Menace” Zamboanga (#លំដាប់លេខ១), Meng Bo (#លំដាប់លេខ២), និង Stamp Fairtex (#លំដាប់លេខ៥) ក៏ដូចជាកីឡាការិនីឥណ្ឌាមិនដែលចាញ់ Ritu “The Indian Tigress” Phogat និង កីឡាការិនីជប៉ុន Itsuki “Strong Heart Fighter” Hirata ផងដែរ។ ជាមួយគ្នានោះក៏មានកីឡាការិនីថ្មីៗរួមមាន កីឡាការិនីអាមេរិកទើបចុះកុងត្រា Alyse Anderson និងជើងខ្លាំងកូរ៉េខាងត្បូង Seo Hee Ham ជាដើម។

Alyona Rassohyna ដែលទើបបង្ហាញខ្លួនដំបូងនៅសង្វៀន ONE ក៏មានមុខក្នុងការប្រកួតជែងនេះដែរ ហើយបទពិសោធន៍របស់គេក៏ក្រាស់ក្រែលណាស់ដែរ។ បេក្ខភាពទាំង ៨ ដែលត្រូវឡើងមកដណ្ដើមជើងឯក ONE Atomweight World Grand Prix ត្រូវបង្ហាញខាងក្រោម៖
១-Denice Zamboanga (ឈ្នះ ៨ – ចាញ់ ០)
២-Meng Bo (ឈ្នះ១៧- ចាញ់៥)
៣-Stamp Fairtex (ឈ្នះ៥- ចាញ់១)
៤-Alyse Anderson (ឈ្នះ៥- ចាញ់១)
៥-Itsuki Hirata (ឈ្នះ៧- ចាញ់ ០)
៦-Alyona Rassohyna (ឈ្នះ១៣- ចាញ់៤)
៧-Ritu Phogat (ឈ្នះ៤- ចាញ់០)
៨-Seo Hee Ham (ឈ្នះ២៣- ចាញ់៨)
ការប្រកួតជុំទី១នឹងធ្វើធ្វើនៅថ្ងៃទី ២៨ ខែ ឧសភា ហើយកម្មវិធីលម្អិតផ្សេងទៀតអាចនឹងប្រកាសឆាប់ៗ។ សូមតាមដាននៅ ONEFC.com ឬ ONEFC.com/kh សម្រាប់ព័ត៌មានថ្មីៗបន្តទៀត៕
សូមចុចអាន៖ ៣គូនេះ អ្នកគាំទ្រខ្មែរចាប់អារម្មណ៍ខ្លាំង ONE: FISTS OF FURY ថ្ងៃសុក្រនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត