Connect with us

កីឡា

ក្រុមបាល់ទះនារីម្ចាស់​ផ្ទះថៃចាញ់៤ប្រកួតជាប់គ្នាក្នុងជើងឯកពិភពលោក

បានផុស

នៅ

ក្រុមម្ចាស់ផ្ទះថៃធ្វើមិនបានល្អ​ទេ​ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់បាល់ទះនារីពិភពលោក FIVB Volleyball Women’s Nations League ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះនារីថៃប្រកួតបាន៤លើកក្នុងវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែពួកគេ​ចាញ់​ទាំង​អស់។ ការប្រកួតទី១ វគ្គសន្សំពិន្ទុក្នុងពូល នារីថៃ បាន​ចាញ់ក្រុម​នារី​អាមេរិក ៣​-១។ ការប្រកួតទី២ ពួកគេបន្តចាញ់ក្រុមស៊ែប៊ី ៣-០។ ការប្រកួតទី៣ក្រុម​នារីថៃ ​ចាញ់​កាណាដា ៣-១ និង​​ការប្រកួតទី៤ ​ក្រុម​នារីកូរ៉េខាងត្បូង ៣-១។

បច្ចុប្បន្នក្រុមបាល់ទះនារីថៃកំពុងឈរនៅលេខ១៥ ក្នុង​ចំណោម​១៦​ ក្នុងតារាងពិន្ទុ ក្រោយ​ចាញ់​៤លើក មិន​ទាន់​មាន​ពិន្ទុ​រាប់។ សម្រាប់ការប្រកួតក្នុងវគ្គសន្សំពិន្ទុ ក្រុម​ទាំង​១៦ ​ត្រូវ​ប្រជែង​គ្នា​ដើម្បី​​យក​ចំណាត់​ថ្នាក់​​​លេខ១ដល់លេខ៧ សម្រាប់​ការឡើង​វគ្គ​​​៨​ក្រុម​ចុង​ក្រោយ ជា​មួយ​ក្រុម​នារី ដែល​ទទួល​បាន​សិទ្ធិ​ឡើង​ដោយ​ស្វ័យ​ប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ។

ការប្រកួត​វិល​ជុំ​សន្សំ​ FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមិថុនា។ ​ឆ្លង​កាត់​៤​ប្រកួត​កន្លង​ទៅ ក្រុមបាល់ទះនារីប៉ូឡូញ និង ប្រេស៊ីល រក​បាន​១២​ពិន្ទុ​ដូច​គ្នា ពី​ការ​ឈ្នះ​ទាំង​៤​លើក​ដូច​គ្នា៕

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម