Connect with us

កីឡា

អ្នកប្រមូលសំរាមក្រុងប៉ារីស ព្រមានធ្វើកូដកម្មអំឡុងកីឡាអូឡាំពិក

បានផុស

នៅ

ក្រុមប្រឹក្សាទីក្រុងប៉ារីសបានរាយការណ៍​ពី​១៦ភាគរយនៃអ្នកប្រមូលសំរាមក្នុងទីក្រុង ឬ​១​នាក់ក្នុងចំណោម​៦​នាក់បានធ្វើកូដកម្ម។ អ្នកប្រមូលសំរាមនៅប៉ារីសបានព្រមានរួចហើយថា ពួកគេអាចនឹងធ្វើកូដកម្មក្នុងរដូវក្តៅ ដែលនឹង​ក្លាយ​ជាបញ្ហាធំ ប្រសិនបើ​កើតឡើងក្នុងអំឡុងពេលកីឡាអូឡាំពិក (២៦ កក្កដា ដល់ ១១ សីហា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយ​រយៈ​ពេល​ចុង​ក្រោយ​ អ្នកប្រមូលសំរាមនៅទីក្រុងប៉ារីស បានធ្វើកូដកម្មដោយប្រើប្រាស់សិទ្ធិ ត្រឹមតែ ៧០ថ្ងៃប៉ុណ្ណោះពីការប្រកួតកីឡាអូឡាំពិកទំនើប ដែលនឹងត្រូវធ្វើឡើងនៅលើទឹកដីបារាំង។

ភាពច្បាស់លាស់នៃការចរចានឹងកំណត់ជោគជ័យនៃផ្នែកធំ​ដ៏របស់​ព្រឹត្តិការណ៍​ប្រកួត​​សម្រាប់អ្នករៀបចំ ដូចជា ​ការ​បង្ហាញខ្លួនឯងទៅកាន់ពិភពលោកថាជាអំណាចដែលមានសមត្ថភាពរៀបចំការប្រកួតកីឡាអូឡាំពិកល្អបំផុតក្នុងប្រវត្តិសាស្ត្រ (គោលបំណងខ្ពស់​បំផុត​) ឬយ៉ាងហោចណាស់ ដើម្បីសម្រេច​នូវគោលបំណង​លេច​ធ្លោ​ជាង​​ព្រឹត្តិការណ៍​ទី​ក្រុងឡុងដ៍​កាល​ពីឆ្នាំ​២០១២​ដែល​បាន​ក្លាយ​ជាការប្រកួតកីឡាអូឡាំពិកដ៏ល្អបំផុត​នៅ​អឺរ៉ុប។

ស្ថាប័ន Confédération générale du travail (CGT) ដែលតំណាងឱ្យអ្នកប្រមូលសំរាមបានប្រកាសពីការចល័ត “ខ្លាំង” ហើយបាននិយាយថា កម្មករចន្លោះពី ៧០ ទៅ ៩០ ភាគរយ នៃរដ្ឋធានីបានព្រមានដើរចេញ។ CGT ក៏បាននិយាយផងដែរថាកម្មករធ្វើកូដកម្មប្រហែល ៤០០នាក់ បាន “កាន់កាប់” អគារលំនៅដ្ឋាននៃនាយកដ្ឋានធនធានមនុស្សរបស់ក្រុមប្រឹក្សាក្រុង។

CGT បានព្រមានថា កូដកម្មនឹងប្រព្រឹត្តទៅជាច្រើនថ្ងៃក្នុងខែឧសភា ហើយបន្តពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី០៨ ខែកញ្ញា (អំឡុងពេលមិនត្រឹមតែព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ុណ្ណោះទេ ថែមទាំងកីឡាប៉ារ៉ាឡាំពិកផងដែរ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា)។

អ្នកប្រមូលសំរាមនៅតំបន់ប៉ារីសកំពុងទាមទារដំឡើងប្រាក់ ៤០០អឺរ៉ូក្នុងមួយខែ និងប្រាក់បន្ថែមចំនួន ១,៩០០អឺរ៉ូសម្រាប់អ្នកធ្វើការក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅពេល​កម្មករជនជាតិបារាំងជាប្រពៃណីនឹងឈប់សម្រាករដូវក្តៅ។ ការិយាល័យរបស់អភិបាលក្រុងបានប្រាប់ AFP ថា ខ្លួននឹងពង្រីកដល់អ្នកប្រមូលសំរាមនូវប្រាក់លើកទឹកចិត្តពី ៦០០ ទៅ ១,៩០០អឺរ៉ូ ដែលបានប្រកាសរួចហើយសម្រាប់កម្មករដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម