Connect with us

កីឡា

រូបមន្ដថ្មីនៃ​ការប្រកួត UCL ដាក់ដំណើរការនៅរដូវកាលក្រោយ

បានផុស

នៅ

ការប្រកួតពានរង្វាន់លំដាប់កំពូលនៅអឺរ៉ុប UEFA Champions League រដូវកាល ២០២៤-២៥ បានសម្រេចដាក់ឲ្យប្រើប្រាស់រួបមន្ត​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរដូវកាលក្រោយនេះ ចំនួនក្រុមនៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League នឹងកើនឡើង​ពី​៣២​ក្រុម​ទៅ៣៦ក្រុម។ ជារូបមន្តថ្មីនៃកំណែទម្រង់ក្នុងពានរង្វាន់នេះ ដាក់ឲ្យដំណើរការជាលើកដំបូង ក្រោយមានយល់ព្រមនិងអនុញ្ញាតដោយសហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប UEFA ក្នុងឆ្នាំ២០២២។

រូបមន្ដថ្មីនោះតម្រូវឲ្យក្រុមទាំង៣៦ ធ្វើការប្រកួត៨លើក សម្រាប់​ការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលតែមួយ ហើយក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៨ នឹងបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ​។ ក្រុម​ស្ថិតនៅចំណាត់ថ្នាក់លេខ៩ ដល់ទី២៤ នឹងប្រកួតប្រជែងក្នុងវគ្គជម្រុះពីរជើងក្នុងវគ្គ (Play-off) ដើម្បីមានឱកាសឡើងទៅវគ្គ១៦ក្រុមចុង​ក្រោយ ខណៈក្រុមបញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ២៥ ឬ​ទាប​ជាង​នឹង​ត្រូវ​កាត់​ចេញ ហើយ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ពាន Europa League ឡើយ។

ចំនួននៃការប្រកួត​រូប​មន្ត​ថ្មី​នេះ​នឹងកើនឡើងពី១២៥ប្រកួត ទៅ១៨៩ប្រកួត។ យ៉ាងណាមិញសម្រាប់រូបមន្ដថ្មី​នេះ​ ក៏ទទួលបានគាំទ្រ និងរិះគន់ពី​អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកផងដែរ។

ចំពោះការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល២០២៤-២៥ នឹងត្រូវធ្វើឡើងនៅថ្ងៃនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥  នៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ប្រទេសអាឡឺម៉ង់។

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម