Connect with us

កីឡា

អ៊ុយក្រែន ប្រកាន់ជំហរមិនឲ្យ​មាន​អត្តពលិកអព្យាក្រឹតរុស្ស៊ី ក្នុងកីឡាអូឡាំពិក

បានផុស

នៅ

លោក Matwij Bidny រដ្ឋមន្ត្រីកីឡាអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ DW បានបញ្ជាក់ជាថ្មី​នូវ​ជំហររបស់​អ៊ុយក្រែន​ចំពោះជនជាតិរុស្សីដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស នាពេលខាងមុខ ដោយសង្កត់ធ្ងន់ថា ពួកគេ មិន​ឲ្យ​មានអត្តពលិកអព្យាក្រឹត​រុស្ស៊ីទេ”។

ចាប់តាំងពី​មាន​សង្គ្រាម​ជា​មួយ​រុស្ស៊ី ​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានអនុម័តការរឹតបន្តឹង​សម្រាប់​ការ​រារាំង​កីឡាករ កីឡាការិនី​រុស្ស៊ី និងបេឡារុស ចូលរួមប្រកួត​កីឡា​អូឡាំពិក ប៉ុន្តែ​​អត្តពលិក​​អព្យាក្រឹត​អាច​ចូល​រួម​​​ពិធីបើក នៅថ្ងៃទី២៦ ខែកក្កដា​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ពិសេស​ទៀត​នោះ​ក្នុងករណីដែលពួកគេមិនគាំទ្រ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ស្ថិត​ក្រោមទង់ជាតិអព្យាក្រឹត ទើប​មានកាតព្វកិច្ចចូលរួមក្នុងក្បួនដង្ហែ ប៉ុន្តែ​ការ​​សម្រេចចិត្ត ទាំង​នេះ​ត្រូវ​បាន​ប្រទេស​អ៊ុយក្រែន​បដិសេធ។

លោក Bidny បាននិយាយថា ៖«ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរទេ។ យើងគិតថា មិនមានអត្តពលិកអព្យាក្រឹតទេ។ យើងគិតថា អត្តពលិកទាំងអស់ដែលមិនគាំទ្រការឈ្លានពានរបស់រុស្ស៊ីគួរតែផ្លាស់ប្តូរសញ្ជាតិ។ ឥឡូវនេះអាចទៅរួច ប៉ុន្តែអត្តពលិករុស្ស៊ី និងបេឡារុស្ស ក្រោមទង់ជាតិអព្យាក្រឹត មិនមែនជាការសម្រេចចិត្តល្អនោះទេ»។

ថ្មីៗនេះ ប្រទេសអ៊ុយក្រែនបានណែនាំអត្តពលិករបស់ខ្លួនកុំឱ្យមានការទាក់ទងណាមួយជាមួយជនជាតិរុស្ស៊ី និងបេឡារុស្ស ​ត្រូវ​ចូលរួមប្រកួតនៅកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤។ អ្នកខ្លះថែមទាំងកំពុងពិចារណាធ្វើពហិការការប្រកួតជាមួយអ្នកចូលរួមរុស្សីថែមទៀត។

លោក​បាន​បន្ថែម​ថា ៖«ខ្ញុំគិតថា វាគួរតែជាការសម្រេចចិត្តរបស់អត្តពលិករបស់យើង ពីព្រោះពួកគេជាច្រើនឥឡូវនេះស្ថិតក្នុងស្ថានភាពលំបាកខ្លាំង»។

លោករដ្ឋមន្ត្រីបានទទូចលើការពិតដែលថានេះគឺជានីតិវិធីពិសេសមួយសម្រាប់អត្តពលិកដែលត្រូវទទួលយក​ជាអព្យាក្រឹត ឬក៏មិអព្យាក្រឹត ហើយបានរម្លឹក​ពីហានិភ័យដែលហ្គេមអាចនឹងត្រូវបានប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្សព្វផ្សាយសារនយោបាយមួយចំនួនផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម