Connect with us

កីឡា

ល្ងាចនេះ ក្រុម​នារី​ជប៉ុន ប៉ះ ប្រេស៊ីល ជើងឯកបាល់ទះនារីពិភពលោក

បានផុស

នៅ

ការប្រកួតបាល់ទះ​​នារី​ជើង​ឯក​ពិភពលោក FIVB Volleyball Women’s Nation League វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ សប្ដាហ៍ទី២ ​ចាប់​ផ្តើម​នៅ​ថ្ងៃអង្គារ ទី​២៨ ខែ​ឧសភា​នេះ​ហើយ​ដោយ​មាន​ការ​ប្រកួត​ពីរ​គូ ក្នុង​នោះ​ក្រុម​នារី​ខ្លាំង​ជប៉ុន ប៉ះ ប្រេស៊ីល ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះនារីជប៉ុន ប៉ះ ក្រុមបាល់ទះនារីប្រេស៊ីល វេលាម៉ោង៦:៣០នាទីយប់​នេះ។ ក្រោយបញ្ចប់ការប្រកួត​ក្នុង​​សប្ដាហ៍ទី១ ក្រុមបាល់ទះនារីប្រេស៊ីលពិតជាធ្វើបាន​ល្អ ក្រោយ​ឆ្លង​កាត់​​ការប្រកួត៤លើក គឺ​ទទួល​បាន​ជ័យជម្នះ​ទាំង៤លើក មាន១២ពិន្ទុឈរនៅលេខ២ក្នុងតារាងពិន្ទុ។

លទ្ធផលប្រកួត៤លើករបស់ក្រុមបាល់ទះនារីប្រេស៊ីល

  • ក្រុមប្រេស៊ីល ៣-១ ក្រុមកាណាដា
  • ក្រុមប្រេស៊ីល ៣-០ ក្រុមកូរ៉េខាងត្បូង
  • ក្រុមប្រេស៊ីល ៣-១ ក្រុមសហរដ្ឋអាមេរិក
  • ក្រុមប្រេស៊ីល ៣-០ ក្រុមស៊ែប៊ី

ក្រឡែកមកមើលក្រុមបាល់ទះនារីជប៉ុន កំពុងឈរលេខ៦ក្នុងតារាងពិន្ទុ ក្រោយប្រកួត៤លើក ឈ្នះ៣ ចាញ់១ មាន​៩ពិន្ទុ​។ ក្រុមជប៉ុនត្រូវការពិន្ទុក្នុងការប្រកួតនេះ​ ដើម្បីស្វែងរកកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ទោះបីបច្ចុប្បន្នកំពុងឈរនៅលេខ៦បណ្ដោះអាសន្ន ប៉ុន្តែពួកគេមិនទាន់មានសុវត្ថិភាពឡើយ។

លទ្ធផលប្រកួត៤លើករបស់ក្រុមបាល់ទះនារីជប៉ុន

  • ក្រុមជប៉ុន ៣-២ ក្រុមតួកគី
  • ក្រុមជប៉ុន ៣-០ ក្រុមប៊ុលហ្គារី
  • ក្រុមជប៉ុន ៣-០ ក្រុមអាល្លឺម៉ង់
  • ក្រុមជប៉ុន ០-៣ ក្រុមប៉ូឡូញ

សម្រាប់ការប្រកួត​នេះជាការប្រកួតដ៏ជក់ចិត្តដោយក្រុមខ្លាំងក្នុងទ្វីបអាស៊ីត្រូវជួបជាក្រុមខ្លាំងទ្វីបអាមេរិកខាងត្បូង ដូច្នេះ​សូម​រង់​ចាំមើលថា​តើ ក្រុមមួយ​ណានឹង​ទទួល​បាន​ជ័យជម្នះ ខណៈការប្រកួត១គូទៀត​គឺជា​ជំនួបរវាងក្រុមម្ចាស់ផ្ទះថៃ និង​ក្រុមសាធារណរដ្ឋ​ដូ​មីនី​កែន នាវេលាម៉ោង៣រសៀល៕

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម