កីឡា
អ្នកប្រដាល់មានជាងគេទាំង ៥ ក្នុងម្នាក់ៗមានទ្រព្យសម្បត្តិ ១.៤ ពាន់លានដុល្លារ
យោងតាមគេហទំព័រ Celebrity Net Worth បានឲ្យដឹងថា អ្នកប្រដាល់ដែលមានជាងគេទាំងប្រាំនៅលើពិភពលោក មានទ្រព្យសម្បត្តិសរុបជិត ១.៤ ពាន់លានដុល្លារ ដែលពួកគេរកបានពីការប្រយុទ្ធលើសង្វៀន ការយល់ព្រមក្នុងនាមជាទូតសុឆន្ទៈឲ្យយីហោ និងការវិនិយោគក្នុងនាមជាសហគ្រិន។
ខាងក្រោមនេះគឺជាអ្នកប្រដាល់៥រូបមកពីប្រទេសផ្សេងៗគ្នា ដ្បិតថាអ្នកខ្លះបានប្រកាសចូលចូលនិវត្តន៍ពីអាជីពលើសង្វៀននេះក្ដី ប៉ុន្តែពួកគេនៅតែអាចរកចំណូលបានតាមរយៈកិច្ចការងាររបស់ខ្លួន។
១ Floyd Mayweather

Floyd Mayweather ជាអ្នកប្រដាល់ដែលមានបំផុតក្នុងលោក ហើយថែមទាំងមានទ្រព្យសម្បត្តិចំនួន ៤០០ លានដុល្លារ។ ជើងឯកប្រដាល់អាមេរិកដែលចូលនិវត្តន៍ គឺជាអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតទីប្រាំដែលមិនធ្លាប់មាន។ក្នុងអំឡុងពេលនៃអាជីពរយៈពេល ២១ ឆ្នាំរបស់គាត់ ចន្លោះឆ្នាំ ១៩៩៦ និង ២០១៧ គាត់បានឈ្នះជើងឯកពិភពលោកសំខាន់ៗចំនួន ១៥ ពីប្រភេទទម្ងន់ស្រាលដល់កម្រិតមធ្យម។ ក្នុងនោះផងដែរ Mayweather ត្រូវបានគេដាក់ឈ្មោះថា “អ្នកប្រដាល់ប្រចាំទសវត្សរ៍” សម្រាប់ឆ្នាំ ២០១០ ដោយសមាគមអ្នកនិពន្ធប្រដាល់អាមេរិក។
២ George Foreman

អ្នកប្រដាល់អាមេរិកម្នាក់ទៀតគឺ George Foreman ដណ្តើមបានចំណាត់ថ្នាក់លេខ ២ ជាមួយនឹងទ្រព្យសម្បត្តិ ៣០០លានដុល្លារ។ គាត់គឺជាជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោកពីរសម័យកាល ម្ចាស់មេដាយមាសអូឡាំពិក និងជាសហគ្រិនមហាសេដ្ឋី។
ទោះជាយ៉ាងនេះក្តី ទ្រព្យសម្បត្តិរបស់គាត់បានមកពីការប្រដាល់តិចតួច។ យីហោដែលដាក់ឈ្មោះរបស់គាត់គឺ George Foreman Grill បានលក់បានជាង ១០០ លានគ្រឿងនៅទូទាំងពិភពលោក។
៣ Saul Alvarez

អ្នកប្រដាល់ទម្ងន់មធ្យមម៉ិកស៊ិក Saul Alvarez បានជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងទ្រព្យសម្បត្តិ ២៥០ លានដុល្លារ។ Saul Alvarez បានចាប់ផ្តើមអាជីពជាអ្នកប្រដាល់នៅអាយុ ១៥ ឆ្នាំ ។ ស្នាដៃសំខាន់ៗរបស់កីឡាកររូបនេះរួមមានការឈ្នះខ្សែក្រវាត់ World Boxing Council, ខ្សែក្រវាត់ World Boxing Association និងខ្សែក្រវាត់ទម្ងន់មធ្យមរបស់ទស្សនាវដ្តី Ring ។ គាត់ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅម៉ិកស៊ិកដែលមានឈ្មោះថា Canelo Energy ។ គាត់ក៏វិនិយោគលើហាងអាហារកំប៉ុង ខ្សែសម្លៀកបំពាក់ និងកម្មវិធីហាត់ប្រាណផងដែរ។
៤ Manny Pacquiao

អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao គឺជាអត្តពលិកអាស៊ីតែម្នាក់គត់ក្នុងបញ្ជីដែលមានទ្រព្យសម្បត្តិសរុប ២២០ លានដុល្លារ។ គាត់គឺជាអ្នកប្រដាល់អាជីពតែម្នាក់គត់ ដែលជាប់ឈ្មោះជាជើងឯកពិភពលោកចំនួនប្រាំបី និងបានឈ្នះជើងឯកក្នុង៥ ប្រភេទទម្ងន់ផ្សេងគ្នា។ Pacquiao ក៏មានចំណាប់អារម្មណ៍ក្នុងរឿងនយោបាយ ហើយបានធ្វើជាសមាជិកព្រឹទ្ធសភាក្នុងប្រទេសហ្វីលីពីនជាច្រើនឆ្នាំមកហើយ។ ការប្រកួតដ៏ធំបំផុត និងចំណេញបំផុតក្នុងអាជីពរបស់ Manny បានកើតឡើងក្នុងខែឧសភា ឆ្នាំ ២០១៥ ទល់នឹងគូប្រជែងដ៏យូរ Floyd Mayweather។ Manny រកបាន១៣០ លានដុល្លារពីការប្រយុទ្ធ។
៥ Oscar De La Hoya

ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ២០០ លានដុល្លារ Oscar De La Hoya ជាប់ចំណាត់ថ្នាក់ទី ៥។ លោកត្រូវបានគេស្គាល់ថាជា “The Golden Boy” អ្នកប្រដាល់ជនជាតិអាមេរិកដើមកំណើតម៉ិកស៊ិក ដោយបានឈ្នះជើងឯកពិភពលោកចំនួន១លើ ៦ ប្រភេទទម្ងន់។
Hoya បានបង្ហាញខ្លួនជាអាជីពដំបូងរបស់គាត់នៅឆ្នាំ១៩៩២។ ពេញមួយទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមឆ្នាំ ២០០០ គាត់បានប្រកួតដែលចងចាំមិនភ្លេច និងរកបានកម្រៃច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់របស់លោក គឺនៅក្នុងការប្រកួតជាមួយអ្នកប្រដាល់លំដាប់ៗដូចជា Julio César Chavez, Pernell Whitaker និង Floyd Mayweather ។ ចាប់តាំងពីចូលនិវត្តន៍ពីប្រដាល់ Oscar បានប្តូរទៅរកអាជីពជោគជ័យយ៉ាងខ្លាំង ក្នុងនាមជាអ្នកផ្សព្វផ្សាយប្រដាល់តាមរយៈក្រុមហ៊ុន Golden Boy Promotions៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រឹម៥ឆ្នាំប៉ុណ្ណោះ ទ្រព្យសម្បត្តិសុទ្ធរបស់នាយកប្រតិបត្តិបន្ទះឈីបយក្ស Nvidia កើនឡើង ២៦ ដង

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?