Connect with us

កីឡា

គួរឲ្យស្តាយ ព្រៃវែងបាន​រំសាយក្លិបជាផ្លូវការ

បានផុស

នៅ

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ស្ថានភាពរបស់ក្លិបបាល់ទាត់អាជីពនៅកម្ពុជាកំពុងជួបបញ្ហាប្រឈមជាច្រើន ដែលជាហេតុធ្វើឲ្យក្លិបអាជីពមួយចំនួនប្រកាសរំសាយក្លិប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការប្រកួតពានរង្វាន់លីគកំពូលបានបញ្ចប់ ក្លិបបាល់ទាត់ព្រៃវែង បានប្រកាសជាផ្លូវការក្នុងការរំសាយក្លិបក្រោយបង្កើតឡើងកាលពីឆ្នាំ២០២០ ដោយសារជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ។ ក្លិបបាល់ទាត់ព្រៃវែងជាក្លិបអាជីពទី៨ នៅក្នុងប្រទេសកម្ពុជាដែលបានប្រកាសរំសាយ បន្ទាប់​ពី​ក្រុមអាស៊ីអឺរ៉ុប យូណាយធីត ក្រុមបន្ទាយមានជ័យ ក្រុមអគ្គិសនីកម្ពុជា ក្រុមកោះកុង ក្រុមត្បូងឃ្មុំ ក្រុមសូលទីឡូអង្គរ និង ក្រុមអង្គរស៊ីធី។

ទោះបីក្លិបមួយនេះទើបតែបង្កើតឡើងមែន ប៉ុន្តែពួកគេមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ជាពិសេសនៅរដូវកាលឆ្នាំ២០២០ ក្លិបព្រៃវែង ទទួលបានជោគជ័យខ្លាំង ដោយបានរងជើងឯកលីគ២ ហើយឆ្នាំនោះដដែល​ទទួលបានចំណាត់ថ្នាក់លេខ៣នៅពានសម្តេចតេជោ ហ៊ុន សែន។

ក្រោយឡើងមកលីគកំពូលកម្ពុជាក្នុងរដូវកាលនេះ ក្លិបព្រៃវែងបន្ដធ្វើបានល្អ ក្រោយឈរនៅលេខ៨ ក្នុងតារាងពិន្ទុបន្ទាប់ពីប្រកួត២៧លើក ឈ្នះ៦ ស្មើ៥ ចាញ់១៦ មាន២៣ពិន្ទុ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣១ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

Sokha Hotels

ព័ត៌មានពេញនិយម