កីឡា
បារាំងចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងបង្កគ្រោះថ្នាក់ដល់ការរត់ភ្លើងគប់អូឡាំពិក
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darminin បានប្រកាសថា ប៉ូលីសកំពុងសាកសួរបុរសម្នាក់ ដោយសារការគម្រាមកំហែងដល់ការរត់ភ្លើងគប់កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅពេលឆ្លងកាត់ទីក្រុង Bordeaux កាលពីថ្ងៃព្រហស្បតិ៍។ AFP បានរាយការណ៍ថា អ្នកស៊ើបអង្កេតបានរកឃើញការបង្ហោះដែលសំដៅទៅលើការសម្លាប់រង្គាលឆ្នាំ២០១៤ នៅរដ្ឋកាលីហ្វ័រញ៉ា។
សន្តិសុខមានភាពតឹងតែង និងជាចំណុចមួយនៃការសង្កត់ធ្ងន់សម្រាប់អ្នករៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ ដោយសារប៉ូលិសបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់រាល់ការវាយប្រហារដែលអាចកើតមាន។ វាជារឿងគួរឱ្យកត់សម្គាល់បំផុតនៅពេល វាខិតទៅជិតទៅកាន់ទីក្រុងប៉ារីស ជាមួយនឹងរយៈពេលនៅសល់ ៦៣ថ្ងៃទៀត រហូតឈានដល់ថ្ងៃនៃពិធីបើកជាផ្លូវការនៅលើដងទន្លេសែន ដោយស្ថានភាពដែលមានហានិភ័យខ្ពស់ នឹងទាមទារការខិតខំប្រឹងប្រែងអតិបរមា និងការផ្តោតអារម្មណ៍ពីកងកម្លាំងពាក់ព័ន្ធទាំងអស់។
ក្រុមមន្ត្រីបាននិយាយថា ដោយខ្លាចមានការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរក្នុងតំបន់បានចាប់ខ្លួនបុរសវ័យ ២៦ឆ្នាំម្នាក់នៅមុនការដង្ហែភ្លើងគប់ នៅទីក្រុង Bordeaux។ លោក Darminin បាននិយាយនៅលើគណនី X ដែលជាអតីតបណ្តាញ Twitter ថា “បុគ្គលម្នាក់ដែលគ្រោងធ្វើអំពើហឹង្សាក្នុងអំឡុងពេលរត់ភ្លើងគប់អូឡាំពិក នៅទីក្រុង Bordeaux ត្រូវបានគេចោទសួរ”។
បុរសដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារបានបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបអង្កេតកាលពីថ្ងៃព្រហស្បតិ៍។ ព្រះរាជអាជ្ញាបានស្នើសុំការស៊ើបអង្កេតសម្រាប់ “ការសមគំនិតឧក្រិដ្ឋកម្ម និងយុត្តិកម្មនៃឧក្រិដ្ឋកម្ម”។
ភ្លើងគប់អូឡាំពិកបានឆ្លងកាត់ទីក្រុងភាគនិរតីដែលជាផ្នែកនៃដំណើររត់ទូទាំងប្រទេស នៅមុនព្រឹត្តិការណ៍អូឡាំពិកដែលនឹងបើកនៅថ្ងៃទី២៦ ខែកក្កដា។ ទីក្រុង Bordeaux នឹងរៀបចំការប្រកួតលើប្រភេទកីឡាបាល់ទាត់ ជាច្រើនប្រកួតនៅក្នុងការប្រកួតអូឡាំពិក ខណៈការរត់ភ្លើងគប់ទាំងមូលត្រូវបានហ៊ុំព័ទ្ធដោយសន្តិសុខយ៉ាងតឹងរ៉ឹង ដែលជាបុព្វហេតុនៃក្តីបារម្ភចំពោះអ្នករៀបចំទីក្រុងប៉ារីស ឆ្នាំ២០២៤៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច