Connect with us

កីឡា

ចាញ់ស្លូវេនី១ប្រកួត ប៉ូឡូញខាតជាង១៥ពិន្ទុក្នុងតារាងបាល់ទះពិភពលោក

បានផុស

នៅ

ការប្រកួតបាល់ទះជើងឯក​ពិភពលោកបុរស FIVB Volleyball Men’s Nations League ឆ្នាំ២០២៤ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កំពុងឈរលេខ១លើលោក ប៉ូឡូញ បានចាញ់ក្រុម​ជម្រើស​ជាតិ​ ស្លូវេនី ដោយ​លទ្ធផល ៣-០ ស្ទើរមិនគួរឲ្យជឿ​សម្រាប់​សប្តាហ៍​ទី​១ បន្ទាប់​ពី​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បរាជ័យ​នេះ​​បាន​ធ្វើ​ឲ្យ ប៉ូឡូញ បានខាតបង់ពិន្ទុចំនួន១៥.៧៩ពិន្ទុ​ នៅ​ក្នុង​តារាង​ចំណាត់​បាល់ទះ​ពិភព​លោក។ មូលហេតុដែល​ប៉ូឡូញខាតបាត់បង់ពិន្ទុច្រើន​បែប​គឺដោយសារពួកគេចាញ់ក្រុមស្លូវេនីស្ថិតនៅចំណាត់ថ្នាក់ក្រោមពួកគេ​ដល់​ទៅ​៦​លេខ​ឯណោះ។ នេះជាការបរាជ័យលើកដំបូងរបស់ក្រុមប៉ូឡូញ គិតចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ទោះបីខាតបង់ពិន្ទុច្រើន ប៉ុន្តែក្រុមប៉ូឡូញនៅតែបន្តឈរលេខ១ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB ជាមួយពិន្ទុសរុបចំនួន៤១៥.១២ពិន្ទុ ខណៈក្រុមអុីតាលីស្ថិតនៅលេខ២ ជាមួយពិន្ទុ៣៦១.៨៦ និងសហរដ្ឋអាមេរិកស្ថិតនៅលេខ៣ ជាមួយពិន្ទុ៣៥២.៤៥។

ក្រោយបញ្ចប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្ដាហ៍ទី១ ក្រុមប៉ូឡូញឈរនៅលេខ៥ ក្រោយប្រកួត៤លើក ឈ្នះ៣ ​ចាញ់១​ មាន៩ពិន្ទុ FIVB Volleyball Men’s Nations League។

បើនិយាយពីក្រុមស្លូវេនី ពិតជាធ្វើបានល្អជាពិសេសទទួលបាន១៥.៧៩ពិន្ទុបន្ថែម ហើយរំកិលឡើងមកឈរលេខ៥ ក្នុងតារាងណាត់ថ្នាក់បាល់ទះពិភពលោក  FIVB ជាមួយពិន្ទុសរុបចំនួន ៣៣១.៥៩ពិន្ទុ ក្រោយយកឈ្នះក្រុមខ្លាំងប៉ូឡូញ។

ក្រោយបញ្ចប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្ដាហ៍ទី១ ក្រុមស្លូវេនី ពិតជាធ្វើបានល្អណាស់ ក្រោយប្រកួត៤លើកពួកគេឈ្នះទាំង៤លើក មាន១០ពិន្ទុឈរនៅលេខ២ ក្នុងតារាង។ សម្រាប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្ដាហ៍ទី២ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី៩ ខែមិថុនា។ អ៉ីតាលី កំពុង​ឈរ​លើ​កំពូល​តារាង​ បន្ទាប់​ពី​ឈ្នះ​ទាំង​៤​ប្រកួត រក​បាន​១១​ពិន្ទុ។

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ៤ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២៤ ម៉ោង មុន

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

សត្វផ្សោត
ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

Sokha Hotels

ព័ត៌មានពេញនិយម