Connect with us

កីឡា

Luka Modric ចង់ចូលនិវត្តន៍នៅក្លិប Real Madrid

បានផុស

នៅ

ខ្សែបម្រើឆ្នើម Luka Modric ប្រាប់ពីក្ដីស្រមៃរបស់ខ្លួនចង់ចូលនិវត្ដន៍ជាមួយក្លិប​ Real Madrid ប៉ុន្តែយ៉ាងមិញចំពោះអនាគត​នៅមិនទាន់អាចកំណត់បាននៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីខ្សែបម្រើឆ្នើម Toni Kroos ទើបតែប្រកាសចូលនិវត្តន៍ពីបាល់ទាត់​កាល​ពី​ពេល​ថ្មីៗនេះ កីឡាករ Luka Modric បានបង្ហើបពីអារម្មណ៍របស់ខ្លួនចង់បញ្ចប់អាជីពបាល់ទាត់នៅជាមួយក្រុម Real Madrid។ ចំពោះអារម្មណ៍​អ្នកគាំទ្រហាក់សោកស្ដាយ ប្រសិនបើខ្សែបម្រើសញ្ជាតិក្រូអាតម្នាក់នេះប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងរដូវកាលនេះ។

កីឡាករ Luka Modric បាននិយាយថា ៖«ខ្ញុំចង់ចូលនិវត្តន៍ពីបាល់ទាត់ជាមួយក្រុម Real Madrid។ ការសម្រេចចិត្ត​ពី​អនាគតរបស់ខ្ញុំគឺបានគិតរួចហើយ ប៉ុន្តែខ្ញុំមិនទាន់អាចប្រាប់អ្នកទាំងអស់គ្នាបានទេ។ អ្នកទាំងអស់នឹងដឹងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចប់»។

«ខ្ញុំតែងតែនិយាយថា ខ្ញុំចង់ចូលនិវត្តន៍នៅ Real Madrid។ នេះជាអ្វីដែលខ្ញុំចង់បាន ហើយ​ជាអ្វីដែលខ្ញុំចង់បានបំផុតព្រោះ​ Real Madrid ​ជា​ផ្ទះ​របស់​ខ្ញុំ។ ក្រុម Real Madrid ជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ។ ខ្ញុំចង់ចូលនិវត្តន៍ដូច Toni Kroos វាពិតជាអស្ចារ្យ រំជួលចិត្តណាស់»។

ទោះ​បី​វ័យ​កាន់​តែ​ច្រើន ប៉ុន្តែខ្សែបម្រើរូបនេះនៅតែបង្ហាញសមត្ថភាពបានយ៉ាងល្អប្រសើរនៅលើទីលាន។ អ្នកគាំទ្រក្រុម Real Madrid ប្រាកដ​ជា​ចង់ឲ្យ Modric ស្នាក់នៅរដូវកាលទៀតដើម្បីបន្ដជួយក្រុម ទោះបីបច្ចុ្បន្នពួកគេមានខ្សែបម្រើវ័យក្មេង​ល្អ​ៗ។

កីឡាករ Luka Modric បានបន្ថែមថា ៖«មិនមែនអ្វីៗគ្រប់យ៉ាងដែលអ្នកចង់បានអាចកើតឡើងតាមដែលអ្នកចង់បាននោះទេ។ ស្ថិតក្នុងវ័យដូចខ្ញុំគឺមិនអាចគិតរឿងច្រើននៅខាងថ្ងៃខាងមុខ។ ខ្ញុំ​ត្រូវ​បន្ដដំណើរទៅមុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ហើយ​ត្រូវមើល​ថា​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា។ អ្វី​ដែល​សំខាន់គឺអារម្មណ៍​ផ្លូវ​កាយ និង​ផ្លូវចិត្ត»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ១៤ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម