កីឡា
ខ្សែក្រវាត់ K-1 World Max ខ្វះបេក្ខភាព១រូប ខណៈកំពុងល្បីតារាគុនខ្មែរទៅជប៉ុន
ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក K-1 World Max 2024 – World Championship នឹងធ្វើនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលប្រជុំដោយជើងខ្លាំងមក៨ប្រទេសផ្សេងគ្នា។

ស្ថាប័នប្រដាល់ឃីកបុកស៊ីងពិភពលោក K-1 បានបង្ហាញបេក្ខភាព៧រូបរួចហើយសម្រាប់ឱកាសប្រកួតដ៏អស្ចារ្យនេះ។
- កីឡាករ Zhora Akopyan សញ្ជាតិបេឡារុស្ស-អាមេនី មានកម្ពស់១.៧៩ម៉ែត្រ ធ្លាប់ប្រកួតឃីកបុកស៊ីងបាន៣២លើក គឺឈ្នះ២៩លើក និងចាញ់៣លើក។ រូបគេធ្លាប់ឈ្នះខ្សែក្រវាត់៤ខ្សែគឺ Tatneft Cup Lightweight ឆ្នាំ២០១៩, FEA WGP Lightweight ឆ្នាំ២០១៩, Fair Fight Welterweight ឆ្នាំ២០២១ និងខ្សែក្រវាត់ MFC Lightweight ឆ្នាំ២០២២។
- កីឡាករ Kacper Muszyński សញ្ជាតិប៉ូឡូញ អាយុ២៦ឆ្នាំ កម្ពស់១.៧៨ម៉ែត្រ ធ្លាប់ប្រកួតឃីកបុកស៊ីង២៥លើក គឺឈ្នះ២៣លើក ស្មើ១លើក និងចាញ់១លើក។ រូបគេធ្លាប់ឈ្នះខ្សែក្រវាត់ច្រើនក្នុងការប្រកួតស្ម័គ្រចិត្ត ប៉ុន្តែពេលវ៉ៃអាជីពបានឈ្នះខ្សែក្រវាត់ MFC Lightweight ឆ្នាំ២០១៩ និង Iron Fight Lightweight ឆ្នាំ២០២៤។
- កីឡាករ Ouyang Feng សញ្ជាតិចិន អាយុ២៦ឆ្នាំ កម្ពស់១.៨១ម៉ែត្រ ធ្លាប់ប្រកួតឃីកបុកស៊ីងបាន៤២លើកគឺ ឈ្នះ៣៨លើក ចាញ់៣លើក និងមិនប្រកាសលទ្ធផល១លើក។ រូបគេជាម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងអាជីព៤ខ្សែគឺ K-1 Super Welterweight ឆ្នាំ២០២៣, Wu Lin Feng ឆ្នាំ២០២០, Wu Ling Feng ឆ្នាំ២០២៣ និងខ្សែក្រវាត់ IPCC China ឆ្នាំ២០២៣។
- កីឡាករ Romano Bakboord សញ្ជាតិស៊ូរីណាម
- កីឡាករ Viktor Akimov សញ្ជាតិរុស្ស៊ី
- កីឡាករ Darryl Verdonk សញ្ជាតិហុល្លង់
- កីឡាករ Dengue Silva សញ្ជាតិប្រេស៊ីល
- បេក្ខភាពទី៨ ជានរណា?

បេក្ខភាព៧រូបត្រូវបានបង្ហាញ ប៉ុន្តែនៅសល់១រូបទៀតមិនទាន់ចេញជាផ្លូវការទេ។ អ្នកខ្លះបានលើកឡើងថា បេក្ខភាព១រូបទៀតនោះគឺជាកំពូលអ្នកប្រដាល់ចាស់វស្សាថៃ Buakaw ប៉ុន្តែអ្នកខ្លះក៏បានលើកឡើងថា មិនមែន Buakaw ទេ។ ស្របពេលជាមួយគ្នានេះ ស្ថាប័ន K-1 ក៏មិនទាន់បានប្រកាសពីបេក្ខភាពចុងក្រោយដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺប៉ុន្មានថ្ងៃចុងក្រោយនេះមានព័ត៌មានលេចឮថា កីឡាករគុនខ្មែរមួយរូបនឹងទៅប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកស៊ីងនៅដើមខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសជប៉ុន ស្របពេលនឹងខ្សែក្រវាត់ K-1 World Max 2024 រៀបចំនៅដើមខែកក្កដា ដែរ ហើយក៏កំពុងខ្វះបេក្ខភាព១រូប។

សម្រាប់ខ្សែក្រវាត់ K-1 World Max 2024 គឺទម្ងន់៧០គីឡូក្រាម ដូច្នេះមានកីឡាករគុនខ្មែរមិនច្រើនទេសម្រាប់ការប្រកួតក្នុងប្រភេទទម្ងន់នេះ។ កីឡាករគុនខ្មែរ៣រូបមានទម្ងន់អាចចូលរួមប្រកួតក្នុងខ្សែក្រវាត់នេះគឺ ធឿន ធារ៉ា, រឿង សុភ័ណ្ឌ និង ឡៅ ចន្ទ្រា។ ជាទូទៅ ធឿន ធារ៉ា វ៉ៃទម្ងន់៧២គីឡូក្រាម ហើយ ឡៅ ចន្ទ្រា វ៉ៃទម្ងន់៧២គីឡូក្រាមឡើង ខណៈ រឿង សុភ័ណ្ឌ វ៉ៃទម្ងន់ក្រោម៧០គីឡូក្រាម។
កីឡាករគុនខ្មែរទាំង៣រូបនេះក៏មិនទាន់មានដំណឹងចេញក្រៅប្រទេស ឬប្រកួតក្នុងកម្មវិធីធំដែរនាខែកក្កដា។ ស្របពេល ឈឿង ល្វៃ ដែលវ៉ៃទម្ងន់៧២គីឡូក្រាមមិនអាចទេ ដោយសារជាប់ប្រកួតនៅបារាំង និងហុងកុងនាខែមិថុនាខាងមុខនេះ។
កីឡាករគុនខ្មែរដែលស័ក្តិសមចូលរួមប្រកួតបំផុតគឺ ធឿន ធារ៉ា ដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះទាំងកាយសម្បទា បច្ចេកទេស កម្លាំងស៊ុហ្វ បទពិសោធ និងកេរ្តិ៍ឈ្មោះ។ ជាពិសេសទើបតែជាប់ឈ្មោះក្នុងទស្សនាវដ្តី Forbes ដូច្នេះស្ថាប័ន K-1 អាចនឹងយក ប្រសិនបើមានអ្នករៀបចំត្រឹមត្រូវ។

សូមបញ្ជាក់ថា រូបមន្តនៃការប្រកួតខ្សែក្រវាត់ K-1 World Max 2024 គឺធ្វើឡើងតែមួយរាត្រីប៉ុណ្ណោះ។ ការប្រកួតជុំទី១គឺ៨រូបដំបូង។ បន្ទាប់មក អ្នកឈ្នះឡើងទៅវគ្គ៤រូបចុងក្រោយ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) ហើយអ្នកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯក។ រូបមន្តនេះ ធឿន ធារ៉ា ធ្វើបានជោគជ័យនៅពេលរូបគេប្រកួតខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament ដែលមានរង្វាន់រថយន្ត១គ្រឿង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ