Connect with us

កីឡា

នារីថៃរកបានជ័យជម្នះដំបូង ក្នុងការប្រកួតបាល់ទះនារីពិភពលោក

បានផុស

នៅ

ក្រុមបាល់ទះនារីថៃរកបានជ័យជម្នះដំបូងក្នុងការប្រកួតពានរង្វាន់បាល់ទះនារីពិភពលោក FIVB Volleyball Women’s Nations League ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការប្រកួតសប្ដាហ៍ទី២ វគ្គវិលជុំសន្សំពិន្ទុ ក្រុមបាល់ទះនារីថៃបានយកឈ្នះក្រុមបាល់ទះនារីសាធារណរដ្ឋ​ដូ​មីនី​កែន ក្នុងលទ្ធផល ៣-១ (២៥-២២, ២០-២២, ២៥-១៧, ២៦-២៤)។ នេះជាជ័យជម្នះលើកដំបូងរបស់ពួកគេក្រោយឆ្លងកាត់ការប្រកួត៥រួចមកហើយ។ បច្ចុប្បន្នក្រុមនារី​ថៃកំពុងឈរនៅលេខ១៣ បណ្ដោះអាសន្ន ក្រោយប្រកួត៥លើក ឈ្នះ១ និង​ចាញ់៤ មាន៣ពិន្ទុ។ ក្រុមនារី​មានសិទ្ធិឡើងទៅវគ្គ៨ក្រុមចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះ ដូច្នេះការប្រកួតវគ្គវិលជុំសន្សំពិន្ទុ ពួកគេមិនសូវមានសម្ពោធទេ។

សម្រាប់ការប្រកួតបន្ទាប់ ក្រុមនារីថៃត្រូវជួបជាមួយក្រុម​នារីបារាំង នៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង១១:៣០ថ្ងៃត្រង់។ ក្រុមបាល់ទះនារីបារាំងក្នុងការប្រកួត FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ ក៏​ធ្វើមិនបានល្អ​ដែរ​ បន្ទាប់ពីប្រកួត៤លើក ឈ្នះ១ ចាញ់៣ មាន៣ពិន្ទុ​ ឈរនៅលេខ១៤ បណ្ដោះអាសន្ន។ មុនពេលជួបក្រុម​នារីថៃក្រុម​នារីបារាំងត្រូវជួប​អុីតាលី និងក្រុម​នារីសាធារណរដ្ឋ​ដូ​មីនី​កែន។

សម្រាប់លទ្ធផល១គូទៀតកាលពីយប់ម្សិលមិញក្រុមបាល់ទះនារីប្រេស៊ីលបានយកឈ្នះក្រុមបាល់ទះនារីជប៉ុន យ៉ាងលំបាកក្នុងលទ្ធផល ៣-២ (២៤-២៦, ២៦-២៤, ១៩-២៥, ២៥-២០, ១៥-១១)៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៦ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៥ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម