កីឡា
មិនទាន់ចាញ់ដូចគ្នា វិសាខា ប៉ះក្រុមខ្លាំងម្ចាស់ផ្ទះ Win Streak ល្ងាចនេះ
ក្លិបបាល់ទះ វិសាខា ប៉ះក្រុមម្ចាស់ផ្ទះ Win Streak វេលាម៉ោង៦ល្ងាចនេះក្នុងពានរង្វាន់ពានរង្វាន់ Win+Steak Volleyball Invitation (WSVI) ឆ្នាំ២០២៤ ដែលនឹងក្លាយជាការប្រកួតមួយគួរឲ្យចាប់អារម្មណ៍ និងតានតឹងខ្លាំងសម្រាប់ក្រុមទាំងពីរ។
ឆ្លងកាត់១ប្រកួតម្នាក់ដូចគ្នាថ្ងៃបើកឆាកកាលពីម្សិលមិញ ក្រុមទាំងពីរសុទ្ធតែយកឈ្នះលើដៃគូដោយលទ្ធផល៣-០ ដូចគ្នានៅវគ្គសន្សំពិន្ទុក្នុងពូល។ ក្រុមវិសាខាបានយកឈ្នះក្រុមអូស្ត្រាលី Volleyball Academy ដោយលទ្ធផល ៣-០ (២៦-២៤, ២៥-២៣ និង ២៥-១៨)។
ចំណែកក្រុម Win Streak ដែលជាម្ចាស់ផ្ទះរៀបចំពានរង្វាន់នេះបានយកឈ្នះក្រុមជប៉ុន Saitama Azalea ដោយលទ្ធផល ៣-០ (២៥-២១, ២៥-២២ និង ២៥-១៩)។ ដូច្នេះក្រុមទាំងពីរមាន៣ពិន្ទុដូចគ្នា។
ល្ងាចនេះគឺជាការប្រកួតសន្សំពិន្ទុលើកទី២ដែលអាចចាត់ទុកថា តឹងតែងខ្លាំងសម្រាប់ក្រុមរបស់កម្ពុជា ពីព្រោះ Win Streak ជាក្រុមជើងឯកលីគកំពូលតៃវ៉ាន់ដែលមានកីឡាករល្អៗច្រើន ហើយទើបតែនាំចូលកីឡាករថ្មីពីរបីរូបបន្ថែមទៀត។
ស្របពេលជាមួយគ្នានេះ វិសាខា ក៏បានពង្រឹងក្រុមដែរដោយបាននាំចូលសមាជិកសញ្ជាតិបារាំង៣រូបគឺ Francois Rebeyrol, Thomas Gill និង Prierre Toledo ជាផ្នែកដ៏សំខាន់ជួយឲ្យក្រុមវិសាខាទទួលបានជ័យជម្នះថ្ងៃទី១នេះ។
- ពូល A ៖ ក្លិប Flying Falcon (ម៉ាឡេស៊ី), ក្លិប Nature Med Club (ម៉ុងហ្គោលី), ក្លិប Long My Construction (តៃវ៉ាន់) និងក្លិប Thanh Pho Ho Chi Minh (វៀតណាម)។
- ពូល B ៖ ម្ចាស់ផ្ទះ Win Streak, វិសាខា (កម្ពុជា) Saitama Azalea (ជប៉ុន) និង ក្រុម Australian Volleyball Academy (អូស្ត្រាលី)
លទ្ធផល៤គូកាលពីម្សិលមិញ
- វិសាខា ៣-០ Australian Volleyball Academy
- Win Streak ៣-០ Saitama Azalea
- Flying Falcon ៣-១ Nature Med Club
- Long My Construction ៣-០ Thanh Pho Ho Chi Minh
កម្មវិធីប្រកួតបន្ទាប់របស់ វិសាខា
- វិសាខា vs Win Streak (តៃវ៉ាន់) ថ្ងៃទី៣០ ឧសភា ម៉ោង៦ល្ងាច
- វិសាខា vs Saitama Azalea (ជប៉ុន) ថ្ងៃទី៣១ ឧសភា ម៉ោង២រសៀល
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត