Connect with us

កីឡា

នេះបេក្ខភាពទាំង៨រូបខ្សែក្រវាត់ K-1 កាន់ ម៉េងហុង ជាកីឡាករខ្មែរទី១ចូលរួម

បានផុស

នៅ

កាន់ ម៉េងហុង បាន​ក្លាយ​ជា​កីឡាករ​គុន​ខ្មែរ​ទី១​​ទទួល​បាន​ឱកាស​ចូល​រួម​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​ស៊ីង​ពិភព​លោក​ទម្ងន់​៥៥​គីឡូក្រាម K-1 Super Bantamweight នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​នឹង​ក្លាយ​ជា​ឱកាស​ដ៏​ល្អកម្រ​មាន​សម្រាប់​អ្នក​លេង​គុន​ខ្មែរ​ដើម្បី​សាង​កេរ្តិ៍​ឈ្មោះ​នៅ​ស្ថាប័ន​ប្រដាល់​ឃីក​បុក​ស៊ីង​ពិភព​លោក K-1 ដែល​អ្នក​គាំទ្រ​ធ្លាប់​តែ​ឃើញ​​កីឡាករ​ប្រទេស​ផ្សេង​ៗ​ប្រកួត ប៉ុន្តែ​ពេល​នេះ​មាន​វត្តមាន​កីឡាករ​គុន​ខ្មែរ​ហើយ។

ខ្សែ​ក្រវាត់ K-1 Super Bantamweight ទម្ងន់​៥៥​គីឡូក្រាម ឆ្នាំ​២០២៤​​ ពេល​នេះ​បេក្ខភាព​ទាំង​៨​រូប​ត្រូវ​បាន​បង្ហាញ​ផ្លូវ​ការ​ហើយ​​ដោយ​មាន​កីឡាករ​ម្ចាស់​ផ្ទះ​ជប៉ុន​៤​រូប និង​កីឡាករ​បរទេស​៤​រូបគឺ​​ Akihiro Kaneko, Masahi Kumura, Riamu, Rui Okubo, កីឡាករ​អេស្ប៉ាញ Antonio Orden, កីឡាករ​អ៉ីតាលី Luca Cechetti, កីឡាករ​ចិន Zhao Zhendong និង​កីឡាករ​កម្ពុជា កាន់ ម៉េងហុង។

និយាយ​ពី​ដៃ​គូ​របស់​កីឡាករ​កម្ពុជាគឺ​កីឡាករ​ជប៉ុន Akihiro Kaneko អាយុ​២៧​ឆ្នាំ​បាន​ចាប់​ផ្តើម​ប្រឡូក​ប្រដាល់​ឃីក​បុក​ស៊ីង​តាំង​ពី​ឆ្នាំ​២០១៤​ ដែល​រហូត​ដល់​ពេល​នេះ​ធ្លាប់​ប្រកួត​បាន​២៣​ដង ក្នុង​នោះ​ឈ្នះ​២១​ដង និង​ចាញ់​២​ដង ហើយ​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​១១​ដង។ រូប​គេ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ឃីក​បុក​ស៊ីង​​៣​ខ្សែ​គឺ​ខ្សែ​ក្រវាត់ Krush Bantamweight ឆ្នាំ​២០១៨, ខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ​២០២២ និង​ខ្សែ​ក្រវាត់ K-1 World GP Super Bantamweight ឆ្នាំ​២០២២។

កីឡាករ​ជប៉ុន Masahi Kumura អាយុ​២៥​ឆ្នាំ​បាន​ចាប់​ផ្តើម​អាជីព​តាំង​ពី​ឆ្នាំ​២០១៤​ដោយ​ធ្លាប់​ប្រកួត២៩​ដង ឈ្នះ​២៣​ដង និង​ចាញ់​១១​ដង ក្នុង​នោះ​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​១១​ដង។ រូប​គេ​​ធ្លាប់​បាន​ចំណាត់​ថ្នាក់​លេខ​២​ពីរ​ដង​សម្រាប់​ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក K-1 World GP គឺ​ឆ្នាំ​២០១៩ និង​២០២២ និង​ជា​ម្ចាស់​​ខ្សែ​ក្រវាត់ Krush Super Bantamweight ឆ្នាំ​២០១៩។

កីឡាករ​ជប៉ុន Riamu អាយុ​២៣​ឆ្នាំទើប​ចាប់​ផ្តើម​អាជីពកាល​ពី​ឆ្នាំ​២០១៨​ដោយ​ឆ្លងកាត់​លើ​សង្វៀន​១៦​ដង ក្នុង​នោះ​ឈ្នះ​១៣​ដង ចាញ់​៣​ដង និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​៥ដង។ រូប​គេ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ Krush Super Bantamweight ឆ្នាំ​២០២១ ហើយ​ការ​ជួប​ដៃ​គូជន​ជាតិ​​អ៉ីតាលី Luca Cechetti​ គឺ​ជា​លើក​ទី១​ដែល​រូប​គេ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស។

កីឡាករ​ជប៉ុន Rui Okubo ទើប​អាយុ​១៩​ឆ្នាំ និង​ទើប​ប្រកួត​បាន​៧​ដង​ប៉ុណ្ណោះ​គឺ​ឈ្នះ​៦ និង​ចាញ់១។ យ៉ាង​ណា រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ Krush Flyweight ទម្ងន់​៥១​គីឡូក្រាម​កាល​ពី​ឆ្នាំ​២០២២។

កីឡាករគួរ​ឲ្យ​កត់​ចំគាល់​ម្នាក់​ទៀត​នោះ​គឺ​កីឡាករអ៉ីតាលី Luca Cechetti​ អាយុ​៣៣​ឆ្នាំ មាន​បទ​ពិសោធ​ឡើង​សង្វៀន ៥០​ដង ក្នុង​នោះ​ឈ្នះ​៤៤​ដង និង​ចាញ់​តែ​៦​ដង​ប៉ុណ្ណោះ។ រូប​គេ​មាន​បទ​​ពិសោធ​ច្រើន និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​ស៊ីង​អាជីព​​៣​ខ្សែ​គឺជើង​ឯកអ៉ីតាលីឆ្នាំ​២០១៥, ជើង​ឯក​ពិភព​លោក WAKO Pro K-1 ឆ្នាំ​២០១៧ និង​ខ្សែ​ក្រវាត់ WAKO Pro K-1 ឆ្នាំ​២០២២។ កីឡាករ​បរទេស​ពីរ​រូប​ផ្សេង​ទៀត​ក៏​សុទ្ធ​តែ​មាន​បទ​ពិសោធ​ច្រើន​ដូច​គ្នា។

និយាយ​ពី​​កីឡាករ​គុន​ខ្មែរ កាន់ ម៉េងហុង ក៏​មាន​បទ​ពិសោធ​ច្រើន​សម្រាប់​​ការ​ប្រកួត​អន្តរជាតិ ប៉ុន្តែ​រូប​គេ​ភាគ​ច្រើន​ប្រកួត​គុន​ខ្មែរ។ រូប​គេ​ជា​ម្ចាស់​មេដាយប្រាក់​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​ ផ្នែក​កីឡា​ឃីក​បុក​ស៊ីង ប៉ុន្តែ​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​រូប​គេ​ប្រកួត​គុន​ខ្មែរ​វិញ​ដោយ​បាន​ឈ្នះ​មេដាយ​មាស​វិញ្ញាសា​សម្តែង។

និយាយ​រួម​ខ្សែ​ក្រវាត់​ឃីក​បុក​ស៊ីង​ពិភព​លោក​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់ និង​ទាល់​តែ​អ្នក​មាន​សមត្ថភាព​ពិត​ប្រាកដ​ទើប​យក៕

ការ​ប្រកួត​ជុំ​ទី១

  • កីឡាករ​កម្ពុជា កាន់ ម៉េងហុង vs Akihiro Kaneko
  • កីឡាករ​អេស្ប៉ាញ Antonio Orden vs Masahi Kumur
  • កីឡាករ​អ៉ីតាលី Luca Cechetti vs Riamu
  • កីឡាករ​ចិន Zhao Zhendong vs Rui Okubo

អ្នក​ទទួល​បាន​ជ័យជម្នះ​នៅជុំ​ទី១​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម