Connect with us

កីឡា

ក្រុមបាល់ទះនារីជប៉ុនរំពឹងរកបានជ័យជម្នះពីបារាំងរសៀលនេះ

បានផុស

នៅ

ក្រុមបាល់ទះនារីជប៉ុននឹងត្រូវជួបជាមួយក្រុមបាល់ទះនារីបារាំង វេលា​ម៉ោង​៣​​រសៀល ថ្ងៃ​នេះក្នុងការប្រកួតវិលជុំសន្សំពិន្ទុសប្ដាហ៍ទី២ក្នុងពានរង្វាន់បាល់ទះនារីពិភពលោកឆ្នាំ២០២៤​នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារីជប៉ុនត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីស្វែងរក​ឱកាស​ឡើងទៅវគ្គ៨ចុងក្រោយ ខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅលេខ៦ បណ្ដោះអាសន្ន ក្រោយប្រកួត៥លើក ឈ្នះ៣ ចាញ់២ មាន៩ពិន្ទុ។

ស្ថិតិប្រកួត៥លើកចុងក្រោយរបស់ក្រុមបាល់ទះនារីជប៉ុន៖

  • ជប៉ុន ៣-២ តួកគី
  • ជប៉ុន ៣-០ ប៊ុលហ្គារី
  • ជប៉ុន ៣​-០ អាល្លឺម៉ង់
  • ជប៉ុន ០-៣ ប៉ូឡូញ
  • ជប៉ុន​ ២-៣ ប្រេស៊ីល

ចំពោះក្រុមបាល់ទះនារីបារាំងចាប់ផ្ដើមមិនបានល្អសោះ ក្នុងការប្រកួតពានរង្វាន់បាល់ទះនារីពិភពលោកឆ្នាំនេះ ក្រោយប្រកួតបាន៥លើក ឈ្នះ១ ចាញ់៤ ឈរនៅលេខ១៥ក្នុងតារាងពិន្ទុ។ ប្រសិនបើពួកគេចាញ់ការប្រកួតជាមួយក្រុមជប៉ុនរសៀលនេះ ឱកាស​ឡើង​វគ្គ៨ចុងក្រោយ​កាន់​តែ​តិច។

សម្រាប់រូបមន្តក្នុងវគ្គវិលជុំសន្សំពិន្ទុពានរង្វាន់រង្វាន់បាល់ទះនារីពិភពលោក FIVB Volleyball Women’s Nations League មានក្រុមចំនួន១៦ចូលរួម​ ក្នុងនោះក្រុមលេខ១ដល់លេខ៧ និងក្រុមធ្វើជាម្ចាស់ផ្ទះបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ៕

ស្ថិតិប្រកួត៥លើកចុងក្រោយរបស់ក្រុមនារីបារាំង៖

  • បារាំង ០-៣ អាល្លឺម៉ង់
  • បារាំង ០-៣ ប៉ូឡូញ
  • បារាំង ៣-១ ប៊ុលហ្គារី
  • បារាំង ០-៣ តួកគី
  • បារាំង ០-៣ អុីតាលី

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម