Connect with us

កីឡា

មនុស្ស​១៥​នាក់ត្រូវបានឃាត់ខ្លួន​ ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ជិត​ភូមិ​កីឡាអូឡាំពិក​

បានផុស

នៅ

សមត្ថកិច្ច​របស់​ប្រទេសបារាំង បានឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរគ្រឿងញៀន នៅជិតភូមិរបស់អត្តពលិក ដែលសាងសង់សម្រាប់ការប្រកួតកីឡាអូឡាំពិក​ ភាគខាងជើងទីក្រុងប៉ារីស។ នេះបើយោងតាមប្រភពពីប៉ូលិសបានរាយការណ៍កាលពីថ្ងៃពុធ។

សកម្មភាព​របស់​សមត្ថកិច្ច
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមួយបានប្រាប់ AFP ថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគេកាលពីព្រឹកថ្ងៃអង្គារ ដោយមាន ១៤នាក់ត្រូវបានចាប់ខ្លួនក្នុងមន្ទីរឃុំឃាំង។ ក្នុងប្រតិបត្តិការនេះ ប៉ូលិស និងមន្ត្រីគយរឹបអូសបានថ្នាំញៀនជិត​១០គីឡូក្រាម និងសាច់ប្រាក់សុទ្ធ​ចំនួន ២១,៧០០ដុល្លារ ព្រមទាំងទូរស័ព្ទដៃចំនួ​ន ៤៨គ្រឿង។

ប្រភពពីប៉ូលិសផ្សេងទៀតបាននិយាយថា ប្រតិបត្តិការនេះធ្វើឡើងនៅជិតភូមិអូឡាំពិក សំដៅលើទីតាំងជួញដូរដែលគេស្គាល់ថា ប៉ូលិសបាននិងកំពុងត្រួតពិនិត្យក្នុងការរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ូលិសបានបង្កើនប្រតិបត្តិការនៅក្នុងទីក្រុង Seine-Saint-Denis ជាកន្លែងដែលភូមិរបស់អត្តពលិកស្នាក់​នៅ។

ភូមិអូឡាំពិក ដែលជាគម្រោងសាងសង់ថ្មីដ៏ធំបំផុតសម្រាប់​កីឡាអូឡាំពិក​នាពេលខាងមុខ មានទីតាំងនៅមាត់ទន្លេ ក្នុងទីក្រុង Seine-Saint-Denis ជាតំបន់ដែលកំពុងដំណើរការឡើងវិញនៅតំបន់ជាយក្រុងដែលខ្វះខាតផ្នែកសេដ្ឋកិច្ចនេះ។ វានឹងផ្ទុកមនុស្សជាង ១៤,០០០នាក់ នៅក្នុងអគារចំនួន៨២ ដែលរីករាលដាលនៅទូទាំងក្រុង Saint-Denis, Saint-Ouen​ និង Ile-Saint-Denis ភាគខាងជើងនៃទីក្រុងប៉ារីស។

គណៈកម្មធិការស៊ើបអង្កេតព្រឹទ្ធសភាបានចេញផ្សាយរបាយការណ៍មួយកាលពីពាក់កណ្តាលខែឧសភា ព្រមានអំពីការកើនឡើងឥទ្ធិពលនៃការជួញដូរគ្រឿងញៀននៅក្នុងប្រទេសបារាំង​ ដែលគូសបញ្ជាក់ដោយការកើនឡើងនៃអំពើហិង្សា​ទាក់ទងនឹងការប្រកួតប្រជែងក្នុងចំណោមក្រុមឧក្រិដ្ឋជន។ យោងតាមសមាជិកព្រឹទ្ធសភា ការជួញដូរគ្រឿងញៀនក្នុងប្រទេសបារាំង រកចំណូលបានចន្លោះពី ៣,២ពាន់លានដុល្លារ និង ៦,៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម