កីឡា
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
លោក សឿ វណ្ណៈ ស្ថាបនិកកម្មវិធីប្រដាល់«គុនខ្មែរស៊ុបើហ្វៃ Kun Khmer Super Fight» បានកោតសរសើរ និងឲ្យតម្លៃខ្លាំងបំផុតចំពោះកីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលមានកំណត់ត្រាខ្ពស់បំផុតជូនជាតិ។

ក្នុងបទសម្ភាសមុនដឹកនាំក្រុមអត្តពលិកគុនខ្មែរទៅប្រកួតនៅប្រទសបារាំង លោក សឿ វណ្ណៈ បាននិយាយថា ៖«យើងអរគុណដល់ ឈឿង ល្វៃ ដែលមានទឹកចិត្តប្រយុទ្ធលើឆាកអន្តរជាតិ។ ខ្ញុំឲ្យតម្លៃលើ ឈឿង ល្វៃ ខ្លាំង ដោយសារគាត់ជាម្ចាស់មេដាយមាសស៊ីហ្គេម ម្ចាស់មេដាយប្រាក់ឃីកបុកស៊ីងអាស៊ី។ ជើងឯកឃីកបុកស៊ីងអាស៊ី មានជាង៤០ឆ្នាំ គាត់ទទួលបានមេដាយប្រាក់។ នេះជាកីឡាករម្នាក់ដែលមានកំណត់ត្រាខ្ពស់បំផុតនៅក្នុងស្រុកខ្មែរ ហើយកីឡាស៊ីហ្គេមនៅវៀតណាម (២០២២) គាត់បានមេដាយប្រាក់ផ្នែកឃីកបុកស៊ីង។ នៅស្រុកខ្មែរគាត់ទទួលបានមេដាយមាសស៊ីហ្គេមកីឡាឃីកបុកស៊ីង។ នេះគឺជាកំណត់ត្រាសម្រាប់ជាតិធំបំផុតគឺអត់មានកីឡាករណាធ្វើបានដូចគាត់ទេសម្រាប់ទម្ងន់ជាង៧០គីឡូក្រាម»។

លោកបានបន្តថា ៖«គាត់តែងតស៊ូចេញទៅប្រកួតនៅគ្រប់កន្លែងមានដូចជា ហុងកុង ជាដើម។ ទៅណាក៏គាត់ទៅដែរឲ្យតែប្រូម៉ូទ័រនាំទៅ។ គាត់គឺជាឈាមអ្នកប្រយុទ្ធពិតប្រាកដ ដូច្នេះយើងត្រូវតែលើកទឹកចិត្ត។ ខ្ញុំបានប្រាប់គាត់ហើយថា ប្អូនលើកនេះវ៉ៃមិនទាន់បានឡាន នៅពេលខាងមុខទៀតដូចជានៅប្រទេសព័រទុយហ្គាល់ ក្រិក និងប្រទេសច្រើនទៀត។ ប្អូនហ៊ានគ្រប់កាលៈទេសៈ ងាយនឹងទាក់ទង ងាយនឹងនិយាយគ្នា ងាយនឹងស្តាប់បាន។ អីចឹងខ្ញុំនឹងលើកទឹកចិត្តប្អូនបន្តទៀត ប្អូនកុំមានការបាក់ទឹកចិត្ត ប្រាក់រង្វាន់គឺប្រាក់រង្វាន់ហើយ ប្រាក់រង្វាន់ និងឡានខុសគ្នា ប៉ុន្តែប្អូនត្រូវតែទៅទៀត។ នៅពេលវេលាណាមួយដ៏សមស្រប ប្អូននឹងទទួលបានជោគជ័យ»។

ឈឿង ល្វៃ ជាកីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជាដែលបានចេញប្រកួតលើឆាកអន្តរជាតិនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ រូបគេបានឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ រូបគេបានឈ្នះមេដាយប្រាក់ពីការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២២ នៅប្រទេសថៃដែលពេលនោះ កម្ពុជា បានឈ្នះមេដាយចំនួន១២គ្រឿងគឺមាស២ ប្រាក់៥ និងសំរិទ្ធ៥។

ជាមួយគ្នានេះ ឈឿង ល្វៃ បានឈ្នះខ្សែក្រវាត់ពិភពលោក I-1 WORLD នៅទីក្រុងហុងកុង និងបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក ISKA ព្រមទាំងខ្សែក្រវាត់ និងពានរង្វាន់មួយចំនួនទៀត។
នៅថ្ងៃទី២ ខែមិថុនា ខាងមុខនេះ ឈឿង ល្វៃ នឹងប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកជាមួយកីឡាករបារាំង Omar Samb។ ប្រសិនបើរូបគេទទួលបានជ័យជម្នះអាចនឹងក្លាយជាខ្សែក្រវាត់អន្តរជាតិទី២ ខណៈមានទីផ្សារអន្តរជាតិជាច្រើនទៀតកំពុងរង់ចាំកីឡាករដែលមានដើមកំណើតនៅខេត្តកំពង់ធំរូបនេះចេញទៅប្រកួត៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ