កីឡា
វឌ្ឍនៈ ប្រ៊ូវើរី បំផុសស្មារតីខ្មែរតែមួយ ដើម្បីបន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចូលរួមថែសម្អាតស្មៅនៅលើទីលានប្រកួត
វឌ្ឍនៈ ប្រ៊ូវើរី បន្តបេសកកម្មយ៉ាងមុតមាំសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងស្មារតីខ្មែរតែមួយ ដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះវិស័យកីឡានៅប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយនាពេលថ្មីៗនេះក៏បន្តចូលរួមសម្អាត និងថែរក្សាស្មៅនៅលើទីលានបានយ៉ាងល្អនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ទីលានប្រកួតស្អាត ធ្វើឲ្យបច្ចេកទេសនៃការលេងបាល់បានល្អ ទាំងការគ្រប់គ្រងបាល់ ការបញ្ជូនបាល់ ទាំងល្បឿននៃការរត់របស់ក្រុមកីឡាករនៅលើទីលានប្រកួតគឺមានគុណភាព។ វាលស្មៅនៅលើទីលានស្អាត ក៏ជាចំណែកមួយ ដែលបំពេញគ្រប់លក្ខខណ្ឌនៃហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលបង្ហាញឲ្យពិភពលោកបានដឹងថានៅប្រទេសកម្ពុជា គឺមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតសំខាន់ៗ និងការប្រកួតលំដាប់អន្តរជាតិ។ វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមថែរក្សាសម្អាតស្មៅរយៈពេល ២ឆ្នាំមកហើយ ដែលធ្វើឲ្យស្មៅនៅលើទីលានប្រកួតស្អាតទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាស្ញប់ស្ញែងដល់ប្រទេសកម្ពុជា ទាំងនៅក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្តស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិជាច្រើន។
នេះគឺបង្ហាញពីការយកចិត្តទុកដាក់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ “Vattanac International Friendly” រវាងក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលីនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ អ្វីកាន់តែពិសេសអស្ចារ្យ សម្រាប់អ្នកគាំទ្រនៅក្នុងការប្រកួតនេះ គឺ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរៀបចំនូវផ្ទាំងទស្សនីយភាពសិល្បៈនៅពាក់កណ្តាលការប្រកួត ដោយជួបជាមួយតារាចម្រៀងល្បីៗដូចជា អ្នកនាងមាស សុខសោភា លោក ពូឃ្លាំង លោកនីកូ លោកបាក់យ៉ុង លោកណាវីត និងកញ្ញាកាម៉ុនរ៉ាត់ផងដែរ។

វឌ្ឍនៈ ប្រ៊ូវើរី តែងតែចូលរួមគាំទ្រគ្រប់សកម្មភាពក្នុងវិស័យកីឡាបាល់ទាត់ ដោយឧបត្ថម្ភគាំទ្រក្លិបកីឡាបាល់ទាត់ជាច្រើន ការប្រកួតលីគ និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ព្រមទាំងគាំទ្រលើកស្ទួយកម្មវិធីកីឡាជាច្រើនទៀតរួមមាន កម្មវិធីកីឡាថ្នាក់បឋមសិក្សា ថ្នាក់ឧត្តមសិក្សា ព្រមទាំងថ្នាក់ជាតិ ហើយក៏ជាមោទកភាព ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្លិបដៃគូសហការទទួលបានជើងឯកនៅក្នុងរដូវកាលនេះផងដែរ។ ការចូលរួមចំណែកឧបត្ថម្ភរបស់
វឌ្ឍនៈ ប្រ៊ូវើរី គឺពិតជាសំខាន់ ហើយមានតម្លៃ ដោយយើងជឿជាក់ថា កីឡារស់ក្នុងសន្តិរភាព កីឡានាំមកនូវភាពរីករាយ មិត្តភាព និងសាមគ្គីភាព ទោះលទ្ធផលយ៉ាងណានោះជាស្មារតីកីឡា ហើយយើងនឹងនៅតែរក្សាឆន្ទៈដ៏មុតមាំក្នុងការចូលរួមគាំទ្រជាមួយអ្នកទាំងអស់គ្នាក្នុងស្មារតីខ្មែរតែមួយ ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរនៅលើឆាកអន្តរជាតិ។

ស្មារតីខ្មែរតែមួយ x វ
“ទាំងអស់គ្នា ដើម្បីកម្ពុជា”

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច