Connect with us

កីឡា

លើកនេះដាច់ស្រឡះ អេ អាំម៉ារីន ផ្តួល ឡុង សំណាង ទឹក២ គ្រងខ្សែក្រវាត់ KKF

បានផុស

នៅ

កីឡាករ​វ័យ​ក្មេង​កម្ពស់ អេ អាំម៉ារីនភូថង បាន​គ្រង​ខ្សែ​កក្រវាត់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ (KKF) សហការ​ជា​មួយ​ទូរទស្សន៍​បាយ័ន​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ដៃ​គូ​ចាស់ ឡុង សំណាង ក្នុង​ទឹក​ទី​២ ក្រោម​វត្តមាន​កំពូល​អ្នក​ប្រដាល់​សកល​ហ្វីលីពីន ម៉ានី ប៉ាគីអៅ នៅ​យប់​ថ្ងៃ​សុក្រ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ក្រវាត់​ម៉ារ៉ាតុង​​សហព័ន្ធ​គុន​ខ្មែរ KKF ទម្ងន់៦៥​គីឡូក្រាម​នេះ​មាន​បេក្ខភាព​៤​រូប​ចូល​រួម​ប្រកួត​ប្រជែង។ នៅ​ជុំ​ទី១ អេ អាំម៉ារីនភូថង បាន​វាយ​​កីឡាករ សូត្រ វាសនា ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​៣​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប ឡុង សំណាង ដែល​បាន​យក​ឈ្នះ​ ផាន់ គ្រាន់ ដោយ​ពិន្ទុ។

សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ឡុង សំណាង បាន​ចូល​វ៉ៃ​​ដោយ​ទំនុក​ចិត្ត​ចាប់​ពី​ទឹក​ទី​១​តាម​រយៈ​ការ​ប្រើ​កណ្តាប់​ដៃ និង​ទាន់ ខណៈ អេ អាំម៉ារីនភូថង ព្យាយាម​វាយ​មួយ​ៗ ថយ និង​ការពារ​តាម​បច្ចេកទេស។ នៅ​ទឹក​ទី​២​នៅ​ពេល​ដៃ​គូ​ចូល​វាយ​ និង​ប្តូរ​កណ្តាប់​ដៃ អេ អាំម៉ារីនភូថង ឃើញ​ចន្លោះ​ប្រហោង​វាយ​កណ្តាប់​ឆ្វេង​ពេញ​ចំ​លើ​មុខ​របស់ ឡុង សំណាង ឲ្យ​ដួល​សន្លប់​ឈឹង និង​ត្រូវ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។

នេះ​ជា​ការ​វាយ​ផ្តាច់​ស្រឡះ​ដោយ​គ្មានមន្ទិល​សង្ស័យ​ពាក់​ព័ន្ធ​នឹង​មនោសញ្ចេតនា។ នៅ​ចាំ​បាន​ថា អេ អាំម៉ារីនភូថង បាន​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពី​ ឡុង​ សំណាង នៅ​ទូរទស្សន៍ PNN កាល​ពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​មិន​បាន​សម្រេច​ទេ។ ការ​ប្រកួត​កាល​ណោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កូន​ប្រុស​របស់​លោក អេ ភូថង វាយ​មិន​លះ​សោះ​ទាំង​បច្ចេកទេស អាវុធ និង​ទឹក​ចិត្ត​។ ពេល​នោះ ក្រោយ​ការ​ប្រកួត​ រូប​គេ​បាន​និយាយ​ពី​អារម្មណ៍​មិន​ដាច់​ស្រឡះ​​ក្នុង​មនោសញ្ចេតនា។

ទោះ​បី​ជា​យ៉ាងណា សម្រាប់​ការ​ជួប​គ្នា​លើក​នេះ មុនការ​ប្រកួត អេ អាំម៉ារីនភូថង បាន​និយាយ​ថា ​រូប​គេ​នឹង​វាយ​ឲ្យ​ដាច់​ស្រឡះ។ ទី​បំផុត​រូប​គេ​ធ្វើ​បាន​សម្រេច​មែន។

សម្រាប់​ការ​ឈ្នះ​ខ្សែ​ក្រវាត់​នេះ អេ អាំម៉ារីនភូថង ទទួល​បាន​ប្រាក់​រង្វាន់​២០​លាន​រៀល និង​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​១​ដែល​បំពាក់​ដោយ​វីរបុរស​ប្រដាល់​ហ្វីលីពីន ម៉ានី ប៉ាគីអៅ។

ចំណែក ឡុង សំណាង នេះ​ជា​ការ​ចាញ់​សន្លប់​លើក​ទី២ បន្ទាប់​ពី​ចាញ់​សន្លប់​​បាត់​បង់​ខ្សែ​ក្រវាត់​ក្រោម​កណ្តាប់​ដៃ​របស់ លន បញ្ញា។ សម្រាប់​ចំណាត់​ថ្នាក់​លេខ​២​នេះ សំណាង ទទួល​ពាន និង​ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ​អាមេរិក៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៦ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៧ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម