កីឡា
ឱកាសល្អសាងកេរ្តិ៍ឈ្មោះ ឡៅ សៃណេត វ៉ៃដណ្តើមខ្សែក្រវាត់នៅជប៉ុនថ្ងៃស្អែក
ស្របពេលវិស័យកីឡាប្រដាល់គុនខ្មែរកំពុងមានកេរ្តិ៍បោះសំឡេង និងពង្រីកខ្លួនលើឆាកអន្តរជាតិ កីឡាករ កីឡាការិនីគុនខ្មែរជាច្រើនរូបទទួលបានឱកាសទៅប្រកួតនៅក្រៅប្រទេស ជាពិសេសប្រទេសជប៉ុនដែលឧបត្ថម្ភគាំទ្រដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។

ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមវ័យក្មេង ឡៅ សៃណេត កីឡាករ អ៊ួច ធារិទ្ធ និងកីឡាការិនី ធន់ ស្រីពេញ ត្រូវប្រកួតជាមួយកីឡាករ កីឡាការិនីម្ចាស់ផ្ទះជប៉ុននៅថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។ ជាពិសេសកីឡាករ ឡៅ ស៊ីណេត វាយដណ្តើមខ្សែក្រវាត់ពីម្ចាស់ផ្ទះជប៉ុនក្នុងតំណែងរងគូឯកក្នុងកម្មវិធី Sukwankinton។
ដើម្បីចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់អត្តពលិកកម្ពុជាពីទីក្រុងតូក្យូប្រទេសជប៉ុន ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ក្រៅពីចូលរួមឧបត្ថម្ភក្នុងការចេញទៅប្រកួតនៅជប៉ុន ក៏បានមកនូវការផ្សាយបន្តផ្ទាល់ជូនអ្នកគាំទ្រនៅកម្ពុជាបានទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាចាប់ពី៣:៣០នាទី រសៀល ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង៥:៣០នាទីល្ងាចនៅប្រទេសជប៉ុន។

ជូនពរកីឡាករ កីឡាការិនីធ្វើដំណើរប្រកបដោយសុវត្ថិភាព ខិតខំឲ្យអស់ពីសមត្ថភាព និងទទួលបានជោគជ័យជូនជាតិ។ មិនថាលទ្ធផលយ៉ាងណាក្តី ក៏ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនៅតែបន្តគាំទ្រ ផ្តល់ជាកម្លាំងចិត្ត និងថាមពលជាកត្តាលីករជួយជម្រុញនៅពីក្រោយ ដល់កីឡាករ កីឡាការិនី។

សម្រាប់ការចេញដំណើរទៅក្រៅប្រទេសជាលើកដំបូងនេះ ឡៅ សៃណេត បានប្តេជ្ញាយកខ្សែក្រវាត់មកប្រទេសកម្ពុជាវិញឲ្យបាន។ លោក លីដា ជាអ្នកដឹកនាំកីឡាករ កីឡាការិនីគុនខ្មែរទៅប្រកួតនៅជប៉ុនបានលើកឡើងថា អ្នកលេងគុនខ្មែរទៅប្រកួតលើកនេះសុទ្ធតែមានទំនុកចិត្តក្នុងការទទួលបានជ័យជម្នះ។ «មែនទែនទៅ ខ្ញុំស្ទើរតែមានទំនុកចិត្ត១០០%លើកីឡាករ ឡៃ សៃណេត ដែលគាត់នឹងនាំខ្សែក្រវាត់មកប្រទេសកម្ពុជាយើង ដោយសារតែគាត់មានកម្លាំងចិត្ត ទំនុកចិត្ត វិជ្ជាគុនគឺគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះ ការចេញទៅនេះក៏ជាឱកាសភ្ជាប់ទំនាក់ទំនង ហើយអាចនាំកីឡាករជប៉ុនមកប្រកួតនៅសង្វៀនគ្រុឌគុនខ្មែរវិញម្តង»។

សូម្បីតែផេកខាងកម្មវិធីរបស់ជប៉ុនបាននិយាយថា កីឡាករគុនខ្មែរ ឡៅ សៃណេត បានឈ្នះខ្សែក្រវាត់គ្រុឌគុនខ្មែរកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មុនពេលកីឡាកររូបនេះធ្វើដំណើរមកប្រកួតដណ្តើមខ្សែក្រវាត់នៅប្រទេសជប៉ុន។ គ្រុឌតែងតែពីជួយផ្គត់ផ្គង់ និងគិតគូរដល់ជីវភាពរបស់កីឡាករគុនខ្មែរ! គ្រុឌគុនខ្មែរ ថែអត្តសញ្ញាណខ្មែរ នាំគុនខ្មែរ ល្បីលើឆាកអន្តរជាតិ! ទទួលយកថាមពលជាមួយគ្រុឌ!

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?