Connect with us

កីឡា

កុមារ​​៤០​ក្រុម​ចូល​រួម​ប្រកួត​បាល់ទាត់​ដើម្បី​អបអរទិវាកុមារ​អន្តរជាតិ

បានផុស

នៅ

ក្រុមកុមារា កុមារី យុវជន និង​យុវតី​ចំនួន​​៤០​ក្រុម​បាន​ចូល​រួម​ប្រកួត​កម្មវិធី«អេអាយអេ​ បាល់ទាត់​​ជើង​ឯក​កុមារ» ឆ្នាំ​២០២៤ ​ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មិថុនា នៅ​ទីលានបាល់ទាត់ T-Soccer ក្នុង​រាជ​ធានី​ភ្នំពេញ។

កម្មវិធី​ប្រកួត​នេះ​មានវិញ្ញាសា​កុមារ​៣​កម្រិត​អាយុ​ផ្សេង​គ្នា​គឺ​ ​ការ​ប្រកួត​​​កុមារ​​អាយុ​ក្រោម​១១​ឆ្នាំ​មាន​ចំនួន​១២​ក្រុម​ ការ​ប្រកួតកុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​មាន​ចំនួន​១៦​ក្រុម និង​​ការ​ប្រកួត​កុមារ​អាយុក្រោម​១៦​ឆ្នាំ​មាន​​១២​ក្រុម​ដែល​​សរុប​មាន​៤០​ក្រុម និង​មាន​កុមារា កុមារី និង​យុវជន​រាប់​រយ​នាក់។ ការ​ប្រកួត​ត្រូវ​បាន​ចែង​ចែក​ជា​ពូល​សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​​តាម​កម្រិត​អាយុ។ បន្ទាប់​មក​ការ​ប្រកួត​បន្ត​វគ្គ​៨​ក្រុម​ចុង​ក្រោយ វគ្គ​៤​ក្រុម​ចុង​ក្រោយ និង​​វគ្គ​ផ្តាច់​ព្រ័ត្រ ​ដែល​បាន​ដំណើរ​ការចាប់​ពី​ម៉ោង​​៨​ព្រឹក​រហូត​ដល់​៥​ល្ងាច​ទើប​ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណេះ​សំណាល​ក្នុង​ពិធី​បើក លោក​ស្រី ពុធ ធីតា ប្រធាន​ក្លិប​​បាល់ទាត់​បឹងកតេ ​បាន​លើក​ឡើង​ថា ការ​រៀបចំ​កម្មវិធី​ប្រកួត​នេះ​​ឡើង​គឺ​ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ និង​ក្លាយ​​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​ផ្តល់ឱកាស​ឲ្យ​កុមារា កុមារី ​យុវជន យុវតី ​​បាន​ចូល​រួម​សកម្មភាព​កីឡា ផ្សា​​ភ្ជាប់​មិត្តភាព សាមគ្គីភាព​​រវាង​កុមារ និង​អាណាព្យាបាល។ អ្វី​ដែល​ពិសេស​គឺ​ជា​​សកម្មភាព​បំផុស​គំនិត​ក្នុង​វិស័យ​កីឡា​​បាល់ទាត់​ដើម្បីបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ស្រប​តាម​គោល​ដៅ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

លោកស្រី​ ពុធ ធីតា មាន​ប្រសាសន៍​ថា ៖«តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ដែរ​ឬ​ទេ ថា​តើ​អ្វី​ជា​ក្តី​ស្រមៃ​របស់​ក្រុម​កីឡា​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​យើង​នៅ​ឆ្នាំ​២០៣៨? ចាស៎ គឺ​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់​អន្តរជាតិ FIFA WORLD CUP 2038។ អីចឹង​ដើម្បី​អាច​ទៅ​ដល់​គោល​ដៅ​របស់​យើង បច្ចុប្បន្ន​​នេះ យើង​ត្រូវ​មាន​ធន​ធាន​ជា​មុន​សិន ហើយ​អ្នក​ដែល​ដើរ​តួសំខាន់​ជាង​គេ​នោះ គឺ​ប្អូន​ៗ​ទាំង​អស់គ្នា​នេះ​ហើយ»។

ការ​ប្រកួត​បាល់ទាត់​ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​ លើក​ទី​២​នេះ​រៀបចំ​ដោយ​​ក្លិប​បាល់ទាត់​បឹងកេត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ និង​ដៃ​គូ​ឧបត្ថម្ភ។ ក្នុង​ពិធី​បើក​ចូល​រួម​ជា​គណៈ​អធិបតី​​ដោយ​​លោក​ស្រី ពុធ ធីតា លោក​ស្រី តុមា វិច្ឆិកាល អនុប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ តំណាង​ឯកឧត្តម សាយ សំអាល ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ ព្រម​ទាំង​លោក​ស្រី Jane Tay អគ្គនាយិកា​ក្រុម​ហ៊ុន អេអាយអេ ខេមបូឌា។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្មវិធី​ប្រកួត​កីឡា​បាល់ទាត់កុមារ​ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ បន្ទាប់​ពី​ធ្លាប់​​រៀបចំ​ការ​ប្រកួត​លើក​ទី១​កាល​ពី​ឆ្នាំ​២០២៣៕

កម្មវិធី​ប្រកួត​យុវជន១១​ឆ្នាំ
កម្មវិធី​ប្រកួត​យុវជន​អាយុ​១៤​ឆ្នាំ
កម្មវិធី​ប្រកួត​ក្រុម​យុវជន​អាយុ​១៦​ឆ្នាំ
តារាង​ពូល​នីមួយ​ៗ​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម