Connect with us

កីឡា

លោក Ancelotti ជាគ្រូបង្វឹកទី១ឈ្នះជើង​ UCL ចំនួន​៥លើក

បានផុស

នៅ

លោក Carlo Ancelotti បាន​ជួយ​ក្លិប​យក្ស​អេស្ប៉ាញអធិរាជ​ស Real Madrid ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​ក្លិប​លំដាប់​ទី១​អឺរ៉ុប UEFA Champions League ​ដើម្បីក្លាយ​ជា​គ្រូ​បង្វឹក​ទី​១​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​ចំនួន​៥​លើក​ក្នុង​​ប្រវត្តិ​សាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​យប់​ទី​១ ខែ​មិថុនា ឆ្នាំ​២០២៤ Real Madrid បង្ហាញ​ទម្រង់​ការ​ពារ​ដ៏​មាន​ប្រសិទ្ធភាព បើ​ទោះ​ជា​ក្រុម​អាល្លឺម៉ង់ Borussia Dortmund ​​បាន​គ្រប់​គ្រង​ការ​ប្រកួត​យ៉ាង​ល្អ​នៅ​ក្នុង​វគ្គ​ទី១ ប៉ុន្តែ​ចូល​វគ្គ​ទី​២ អធិរាជ​ស​​បាន​ទម្លាយ​សំណាញ់​ទី Dortmund ​​២​គ្រាប់​ដោយ​ខ្សែ​ការពារ Carvajal ​នៅ​នាទី​៧៤ និង​គ្រាប់​ទី២​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Vinicius Junior នៅ​នាទី​៨២។

នេះ​ជា​ជើង​ឯក​លើក​ទី​១៥​របស់ Real Madrid ​ដែល​ជា​ការ​ឈ្នះ​ជើង​​ឯក​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ។ ការឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​១៨​ដង គឺ​ឈ្នះ​ជើង​ឯក​១៥​ដង និង​បាន​ជើង​ឯក​រង​៣​ដង។ គិត​​ចាប់​ឆ្នាំ​១៩៨១​មក រាល់​ពេល​ក្រុម​នេះ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ មិន​ដែល​ចាញ់​ទេ។

លោក Carlo Ancelotti ក្នុង​នាម​ជា​គ្រូ​បង្វឹក​បាន​គ្រង​ជើង​ឯក UCL ចំនួន​៥​ដង​គឺ​​២​លើក​​ជា​មួយក្លិប​ AC Milan រដូវ​កាល​ ២០០២-៣ និង​២០០៦-៧ ហើយ​៣​លើក​ជា​មួយ​ Real Madrid គឺ​រដូវ​កាល ២០១៣-១៤, ២០២១-២២ និង២០២៣-២៤។ កាល​នៅ​ជា​កីឡាករ លោក​ធ្លាប់ឈ្នះ​ជើង​ឯកនេះ​២​ដង​គឺ​ជា​មួយ AC Milan នៅ​រដូវ​កាល​១៩៨៨-៨៩ និង​១៩៨៩-៩០៕​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម