កីឡា
កីឡដ្ឋាន៥ រៀបចំប្រកួតវគ្គផ្ដាច់ព្រ័ត្រ EURO រយៈពេល២០ឆ្នាំចុងក្រោយ
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះមានតែកីឡដ្ឋានចំនួន៥បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជើងឯកទ្វីបអឺរ៉ុប UEFA EURO បានយ៉ាងល្អ ដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ប្រទេសជាម្ចាស់ផ្ទះ។ ខាងក្រោមនេះជាកីឡដ្ឋានទាំង៥ រៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ EURO ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ៖
១. កីឡដ្ឋាន Wembley
ជើងឯកអឺរ៉ូ UEFA EURO ឆ្នាំ២០២០ លើកមកធ្វើនៅឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ នៅពេលអង់គ្លេសជាម្ចាស់ផ្ទះ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១១ ខែកក្ដដា ក្រុមម្ចាស់ផ្ទះអង់គ្លេសបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ អុីតាលី នៅសមរភូមិបៃតង Wembley ដែលជាកីឡដ្ឋានធំជាងគេប្រចាំប្រទេសអង់គ្លេស អាចផ្ទុកអ្នកគាំទ្របានចំនួន៩ម៉ឺននាក់។ សម្រាប់អ្នកចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពេលនោះជាង៦ម៉ឺននាក់។ កីឡដ្ឋាន Wembley ចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៣ និងបើកដំណើរការ ឆ្នាំ២០០៧។
២. កីឡដ្ឋាន Stade de France
ព្រឹត្ដិការណ៍ UEFA EURO ឆ្នាំ២០១៦ ប្រទេសបារាំងជាម្ចាស់ផ្ទះ។ Stade de France ជាកីឡដ្ឋានធំជាងគេក្នុងប្រទេសបារាំង ត្រូវបានជ្រើសរើសរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងជំនួបរវាងក្រុមបារាំងជួបជាមួយក្រុមព័រទុយហ្គាល់ នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៦ ដែលមានអ្នកចូលទស្សនាផ្ទាល់ជាង៧ម៉ឺននាក់។ កីឡដ្ឋាន Stade de Franc ចាប់ផ្តើមសាកសង់ពីឆ្នាំ១៩៩៥ និងដំណើរការនៅឆ្នាំ១៩៩៨ ដែលអាចផ្ទុកអ្នកគាំទ្របានជាង៨ម៉ឺននាក់។
៣. កីឡដ្ឋាន Olympic Stadium
ព្រឹតិការណ៍ UEFA EURO ឆ្នាំ២០១២ ប្រទេសប៉ូឡូញនិងប្រទេសអ៊ុយក្រែនជាសហម្ចាស់ផ្ទះ។ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមអេស្ប៉ាញជួបជាមួយក្រុមអុីតាលី នៅថ្ងៃទី១ ខែកក្ដដា នៅកីឡដ្ឋាន Olympic Stadium នៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ មានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជាង៦ម៉ឺននាក់។ Olympic Stadium ជាកីឡដ្ឋានធំបំផុតនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានបើកដំណើរការ នៅឆ្នាំ១៩២៣ ផ្ទុកអ្នកគាំទ្របានជាង៧ម៉ឺននាក់។
៤. កីឡដ្ឋាន Ernst Happel Stadion
ក្នុងការប្រកួតពានរង្វាន់ UEFA EURO ឆ្នាំ២០០៨ ប្រទេសអូទ្រីស និងប្រទេសស្វីស ជាសហម្ចាស់ផ្ទះ។ នេះលើកដំបូងដែល EURO បើកឲ្យប្រទេស២ធ្វើជាសហម្ចាស់ផ្ទះ។ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមអាឡឺម៉ង់ និង អេស្ប៉ាញ នៅថ្ងៃទី២៩ ខែមិថុនា នៅកីឡដ្ឋាន Ernst Happel Stadion នៅក្នុងប្រទេសអូទ្រីស។ ពេលនោះមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជាង៥ម៉ឺននាក់។ Ernst Happel Stadion ជាកីឡដ្ឋានធំបំផុតនៅប្រទេសអូទ្រីស ដែលបានសាងសង់ឆ្នាំ១៩២៩ និងបើកដំណើរនៅឆ្នាំ១៩៣១។
៥. កីឡដ្ឋាន Estádio da Luz
ក្នុងព្រឹត្តិការណ៍ UEFA EURO ឆ្នាំ២០០៤ ប្រទេសព័រទុយហ្គាល់ជាម្ចាស់ផ្ទះ។ Estádio da Luz ជាកីឡដ្ឋានធំជាងគេក្នុងប្រទេសព័រទុយហ្គាល់ ត្រូវបានជ្រើសជាតិជាកន្លែងប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាងម្ចាស់ផ្ទះ ព័រទុយហ្គាល់ និង ក្រិក នៅថ្ងៃទី៤ ខែកក្ដដា ដោយមានអ្នកចូលទស្សនាផ្ទាល់ជាង៦ម៉ឺននាក់។ កីឡដ្ឋាន Estádio da Luz បើកដំណើរការនៅឆ្នាំ២០០៣ និងផ្ទុកអ្នកគាំទ្រជាង៦ម៉ឺននាក់៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៦ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា