កីឡា
គុនខ្មែរលំដាប់ជួរមុខ៣រូបទៀតទៅអង្រួនសង្វៀនជប៉ុន
នាពេលខាងមុខនេះ កីឡាករគុនខ្មែរលំដាប់ជួរមុខ៣រូបទទួលបានឱកាសទៅប្រកួតនៅសង្វៀនធំរបស់ជប៉ុន។ ម្ចាស់មេដាយមាសស៊ីហ្គេម កាន់ ម៉េងហុង ទៅប្រកួតដណ្តើមខ្សែក្រវាត់ K-1 ទម្ងន់៥៥គីឡូក្រាម។ ម្ចាស់មេដាយមាសស៊ីហ្គេមទើបតែឈ្នះខ្សែក្រវាត់នៅប្រទេសបារាំងថ្មីៗ ឈុត សេរីវ៉ាន់ថង និង អេ អាំម៉ារីនភូថង ទៅប្រកួតនៅសង្វៀន Knock Out នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។

កីឡាករ កាន់ ម៉េងហុង ត្រូវប្រកួតជាមួយកីឡាករជប៉ុន Akihiro Kaneko ជុំដំបូង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានបេក្ខភាព៨រូប។ កីឡាករជប៉ុនមានអាយុ២៧ឆ្នាំ និងបានចាប់ផ្តើមប្រឡូកប្រដាល់ឃីកបុកស៊ីងតាំងពីឆ្នាំ២០១៤។ រូបគេធ្លាប់ប្រកួតបាន២៣ដង ក្នុងនោះឈ្នះ២១ដង និងចាញ់២ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់១១ដង។
កីឡាករជប៉ុនរូបនេះមានខ្សែក្រវាត់ឃីកបុកស៊ីង៣ខ្សែគឺខ្សែក្រវាត់ Krush Bantamweight ឆ្នាំ២០១៨, ខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០២២ និងខ្សែក្រវាត់ K-1 World GP Super Bantamweight ឆ្នាំ២០២២។

ចំណែក ឈុត សេរីវ៉ាន់ថង ប៉ះដៃគូដ៏ល្អម្នាក់គឺកីឡាករជប៉ុន Hisai Taimu ដែលធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជា ឯម សុធី និងចាញ់ពិន្ទុកីឡាករ ពេជ្រ សម្បត្តិ។ ដូច្នេះរូបគេត្រូវជួបកីឡាករកម្ពុជាទី៣នៅទឹកដីកំណើតរបស់ខ្លួនវិញម្តងដែលត្រូវបានដាក់ឈ្មោះកម្មវិធីថា Knock Out Kun Khmer។

ក្នុងកម្មវិធីជាមួយ ឈុត សេរីវ៉ាន់ថង នេះដែរ កីឡាករកម្ពស់ខ្ពស់វ័យក្មេង អេ អាំម៉ារីនភូថ ត្រូវប្រកួតជាមួយកីឡាករថៃ Dansiam Weerasakreck ដែលមានបទពិសោធច្រើននៅសង្វៀនឃីកបុកស៊ីងរបស់ជប៉ុន និងមានកម្ពស់១.៧៥ម៉ែត្រដែលទាបជាងកូនប្រុសរបស់លោក អេ ភូថង។
កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរកាន់តែមានទីផ្សារបើកធំទូលាយនៅប្រទេសជប៉ុន បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះថ្នាក់ដឹកនាំសហព័ន្ធ ក្លិប និងសង្វៀនឯកជនបានសហការជាមួយជប៉ុននាំយកកីឡាករជប៉ុនមកប្រកួត ហើយក៏ទទួលបានឱកាសទៅប្រកួតនៅជប៉ុន។

កាលពីឆ្នាំ២០២២ ជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា បានទៅប្រកួតនៅប្រទេសជប៉ុនចាញ់កីឡាករអាហ្សង់ទីន Ricardo Bravo។ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ភក្តី គុនខ្មែរ បានផ្តួលកីឡាករជប៉ុន Shibata Shingo ក្នុងទឹកទី៣ នៅសង្វៀនធំសង្វៀន Knock Out។ នៅថ្ងៃទី២ ខែមិថុនា នេះ ឡៅ សៃណេត បានផ្តួលកីឡាករជប៉ុនក្នុងទឹកទី១ដើម្បីក្លាយជាកីឡាករខ្មែរទី១ឈ្នះខ្សែក្រវាត់នៅប្រទេសជប៉ុន ហើយក៏មានកីឡាករ អ៊ូច ធារិទ្ធ និងកីឡាការិនី ធន់ ស្រីពេញ ទៅប្រកួតនៅជប៉ុនកាលពីចុងសប្តាហ៍មុនដែរ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់