កីឡា
អង់គ្លេសជាក្រុមល្បីនៅអឺរ៉ុបមិនទាន់ស្គាល់ជាតិជើងឯកអឺរ៉ូ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសជាក្រុមដ៏មានប្រជាប្រិយភាពនៅទ្វីបអឺរ៉ុប ប៉ុន្តែក្រុមមួយនេះមិនទាន់ស្គាល់រសជាតិនៃការគ្រងជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA European Championship សោះគិតចាប់តាំងពីធ្លាប់ចូលរួមប្រកួតជុំចុងក្រោយនៅឆ្នាំ១៩៦៨។

អង់គ្លេសបានជាប់ជម្រុះឈានដល់ទៅដល់ជុំចុងក្រោយនៅឆ្នាំ១៩៦៨។ ឆ្លងកាត់ការប្រកួត៨លើកគឺឈ្នះ៥ ស្មើ១ និងចាញ់២ ដែលធ្វើឲ្យពួកគេឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣។
ឆ្នាំ១៩៧២ និង១៩៧៦ ពួកគេមិនបានជាប់វគ្គជម្រុះទេ ហើយនៅឆ្នាំ១៩៨០ទើបបានជាប់វគ្គជម្រុះឡើងទៅកាន់ជុំចុងក្រោយ ប៉ុន្តែធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។ នៅឆ្នាំ១៩៨៤ ពួកគេមិនបានជាប់ជម្រុះឡើយ។
រដូវកាលឆ្នាំ១៩៨៨ និងឆ្នាំ១៩៩២ អង់គ្លេសបានឡើងទៅកាន់ជុំចុងក្រោយជាថ្មី ប៉ុន្តែបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។ នៅឆ្នាំ១៩៩៦ អង់គ្លេស បានឡើងទៅកាន់ជុំចុងក្រោយ និងទទួលបានចំណាត់ថ្នាក់លេខ៣ជាលើកទី២។

សម្រាប់រដូវកាលឆ្នាំ២០០០ ពួកគេបានឡើងទៅដល់ជុំចុងក្រោយជាថ្មី ប៉ុន្តែបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ខណៈឆ្នាំ២០០៤ ពួកគេធ្វើបានល្អគួរសមដោយបានឈានដល់វគ្គ៨ក្រុមចុងក្រោយ។ នៅឆ្នាំ២០០៨ អង់គ្លេសបានធ្វើឲ្យមានការភ្ញាក់ផ្អើលគឺអត់បានជាប់វគ្គជម្រុះទេ ខណៈ២០១២ ពួកគេធ្វើបានល្អវិញដោយបានឈានដល់វគ្គ៨ក្រុមចុងក្រោយ។ ឆ្នាំ២០១៦បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
ជើងឯកអឺរ៉ូ ឆ្នាំ២០២០ គឺជាពេលវេលាដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសធ្វើបានល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ នៅវគ្គសន្សំពិន្ទុក្នុងពូល ពួកគេបានឈ្នះ២ និងស្មើ១ ដើម្បីឈរលើកំពូលតារាងពូល H ក្នុងនាមជាម្ចាស់ផ្ទះបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយដែលបានយកអាល្លឺម៉ង់ដោយលទ្ធផល ២-០ បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

នៅវគ្គ៨ក្រុមចុងក្រោយ អង់គ្លេសបានលត់ក្រុមជម្រើសជាតិអ៊ុយក្រែនដោយលទ្ធផល ៤-០ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបជម្រើសជាតិដាណឺម៉ាក់។ អង់គ្លេសបានយកឈ្នះដាណឺម៉ាក ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតរយៈ១២០នាទី។
នៅវគ្គផ្តាច់ព្រ័ត្រ អង់គ្លេស ជួប អ៉ីតាលី ដោយប្រើពេលរហូតដល់១២០នាទី បញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។ ដើម្បីរកឲ្យឃើញម្ចាស់ជើងឯក ការប្រកួតត្រូវទាត់កាត់សេចក្តី១១ម៉ែត្រ ជាសំណាងមិនល្អ អង់គ្លេសបានចាញ់អ៉ីតាលីដោយលទ្ធផល ៣-២។ ដូច្នេះអង់គ្លេសបានជើងឯករង ខណៈអ៉ីតាលីជាជើងឯកឆ្នាំចាស់ដែលត្រូវការពារជើងឯករបស់ខ្លួនសម្រាប់ឆ្នាំ២០២៤។

សម្រាប់ឆ្នាំ២០២៤ អង់គ្លេស ស្ថិតនៅពូល C ជាមួយក្រុម ស្លូវេនី ដាណឺម៉ាក់ និងស៊ែប៊ី។ ក្រុមលេខ១ និងលេខ២ បានឡើងត្រូវឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ខណៈក្រុមលេខ៣ក៏មិនទាន់អស់ឱកាសដែរដោយត្រូវអ៊ុតមើលក្រុមលេខ៣ល្អបំផុតក្នុងពូលជាមួយក្រុមពូលផ្សេង។
រង់ចាំតាមដានទាំងអស់គ្នាមើល ថាតើអង់គ្លេសធ្វើបានល្អកម្រិតណា?
ក្រុមធ្លាប់ឈ្នះជើងឯក
- អាល្លឺម៉ង់ ៣ដង (១៩៧២ ១៩៨០ និង ១៩៩៦)
- អេស្ប៉ាញ ៣ដង (១៩៦៤ ២០០៨ និង ២០១២)
- អ៉ីតាលី ២ដង (១៩៦៨ និង ២០២០)
- បារាំង ២ដង (១៩៨៤ និង២០០០)
- រុស្ស៊ី ១ដង (១៩៦០)
- ឆេក-ស្លូវ៉ាគី ១ដង (១៩៧៦)
- ព័រទុយហ្គាល់ ១ដង (២០១៦)
- ហុល្លង់ ១ដង (១៩៨៨)
- ដាណឺម៉ាក់ ១ដង (១៩៩២)
- ក្រិក ១ដង (២០០៤)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?