កីឡា
កីឡដ្ឋាន១០ត្រៀមកាប្រកួតព្រឹត្តិការណ៍អឺរ៉ូ២០២៤
ការប្រកួតពានរង្វាន់ UEFA EURO ឆ្នាំ២០២៤ ដែលប្រទេសអាល្លឺម៉ង់ជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្ដដា ពោលគឺមានរយៈ១ខែពេញ។ ថ្ងៃនេះ សូមបង្ហាញកីឡដ្ឋានទាំង១០នៅក្នុងទីក្រុង១០ផ្សេងគ្នាសម្រាប់ UEFA EURO ឆ្នាំនេះ។

១. កីឡដ្ឋាន Olympiastadion

កីឡដ្ឋាន Olympiastadion ស្ថិតនៅទីក្រុង Berlin បានសាងសង់នៅឆ្នាំ១៩៣៤ និងបើកដំណើរការនៅឆ្នាំ១៩៣៦។ កីឡដ្ឋានដែលធំជាងគេបំផុតក្នុងប្រទេសអាល្លឺម៉ង់ អាចផ្ទុកអ្នកគាំទ្របានចំនួន ៧១,០០០នាក់។ កីឡដ្ឋាននេះនឹងត្រូវប្រើប្រាស់សម្រាប់ការប្រកួត៦លើក ជាពិសេសជាកន្លែងរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រតែម្តង។
២. កីឡាដ្ឋាន Allianz Arena

កីឡដ្ឋាន Allianz Arena ស្ថិតនៅក្នុងទីក្រុង Munich របស់ក្លិបបាល់ទាត់ Bayern Munich អាចផ្ទុកអ្នកគាំទ្របានចំនួន៦៦,០០០នាក់។ កីឡដ្ឋានដែលសាងសង់នៅឆ្នាំ២០០៥ និងបើកដំណើរការនៅឆ្នាំ២០០៥ នឹងមានការប្រកួតចំនួន៦លើកក្នុងពានរង្វាន់ UEFA EURO។
៣. កីឡដ្ឋាន Signal Park

កីឡដ្ឋាន Signal Park ជាទឹកដីរបស់ក្លិប Dortmund នឹងមានការប្រកួត៦លើក ក្នុងពានរង្វាន់ UEFA EURO ឆ្នាំ២០២៤។ កីឡដ្ឋានដែលបានកសាងនៅឆ្នាំ១៩៧១ និងបើកដំណើរការនៅឆ្នាំ១៩៧៤ អាចផ្ទុកអ្នកគាំទ្របានចំនួន៦២,២០០នាក់។
៤. កីឡដ្ឋាន Stuttgart Arena

កីឡដ្ឋាន Stuttgart Arena ដែលសាងសង់នៅឆ្នាំ១៩២៩ និងបើកដំណើរការនៅឆ្នាំ១៩៣៣ ជាទឹកដីរបស់ក្លិប VfB Stuttgart អាចផ្ទុកអ្នកគាំទ្របានចំនួន៥១,០០០នាក់។ សម្រាប់ព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤ កីឡដ្ឋានមួយនេះនឹងមានការប្រកូត៥លើក។
៥. កីឡដ្ឋាន Cologne

កីឡដ្ឋាន Cologne របស់ក្លិប FC Köln ជាកីឡដ្ឋានចំណាស់មួយក្នុងប្រទេសអាឡឺម៉ង បន្ទាប់ពីបើកដំណើរការតាំងពីឆ្នាំ១៩២១។ កីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្របានចំនួន៤៣,០០០នាក់ នឹងមានការប្រកួត៥លើកក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤។
៦. កីឡដ្ឋាន Arena AufSchalke

កីឡដ្ឋាន Arena AufSchalke ដែលសាងសង់នៅឆ្នាំ១៩៩៨ និងបើកដំណើរនៅឆ្នាំ២០០១ជាទឹកដីរបស់ក្លិបបាល់ទាត់ Schalke 04។ សម្រាប់ព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤ កីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្របានចំនួន៥០,០០០នាក់នឹងមានការប្រកូត៤លើក។
៧. កីឡដ្ឋាន Frankfurt Arena

កីឡដ្ឋាន Frankfurt Arena របស់ក្លិប Eintracht Frankfurt នឹងមានការប្រកួត៥លើកក្នុង UEFA EURO។ កីឡដ្ឋានដែលបានសាងសង់នៅឆ្នាំ១៩២១ និងបើកដំណើរការនៅឆ្នាំ១៩២៥ អាចផ្ទុកអ្នកគាំទ្របានចំនួន៤៧,០០០នាក់។
៨. កីឡដ្ឋាន Volksparkstadion Hamburg

កីឡដ្ឋាន Volksparkstadion Hamburg ដែលសាងសង់នៅឆ្នាំ១៩៥១ និងបើកដំណើរការ នៅឆ្នាំ១៩៥៣ ជាទឹកដីរបស់ក្លិប Hamburger SV។ កីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្របានចំនួន៤៩,០០០នាក់ នឹងមានការប្រកួត៤លើក ក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤។
៩. កីឡដ្ឋាន Düsseldorf Arena

កីឡដ្ឋាន Düsseldorf Arena របស់ក្លិប Fortuna Düsseldorf នឹងមានការប្រកួត៥លើក ក្នុងពានរង្វាន់ UEFA EURO។ កីឡដ្ឋានដែលបានសាងសង់ នៅឆ្នាំ២០០២ និងបើកដំណើរការ នៅឆ្នាំ២០០៤ អាចផ្ទុកអ្នកគាំទ្រចំនួន៤៧,០០០នាក់។
១០. កីឡដ្ឋាន Leipzig

កីឡដ្ឋាន Leipzig ដែលសាងសង់ឆ្នាំ២០០០ និងបើកដំណើរការនៅឆ្នាំ២០០៤ ជាទឹកដីរបស់ក្លិប RB Leipzig។ កីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្របានចំនួន៤០,០០០នាក់ នឹងមានការប្រកូត៤លើក ក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤ ៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ