Connect with us

កីឡា

អ៊ីតាលីនិងស្លូវេនី មិនទាន់បរាជ័យក្នុងពានបាល់ទះបុរសពិភពលោក២០២៤

បានផុស

នៅ

ការប្រកួតពានរង្វាន់បាល់ទះបុរសពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៤ ឈានដល់សប្ដាហ៍ទី២ ក្នុងនោះក្រុមអុីតាលី និងស្លូវេនី ជាក្រុមមិនចាញ់សោះក្រោយឆ្លងកាត់ការប្រកួត៤លើក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាក្រុមឈរនៅលេខ២នៃ​តារាងចំណាត់ថ្នាក់បាល់ទះពិភពលោក ក្រុមបាល់ទះអុីតាលីចាប់ផ្ដើមបានយ៉ាងល្អ សម្រាប់​ការប្រកួតវិលជុំសន្សំពិន្ទុ បន្ទាប់ពីប្រកួត៤លើក ឈ្នះទាំង៤ មាន១១ពិន្ទុ កំពុងឈរលេខ៣ បណ្ដោះអាសន្ន។ចំពោះការប្រកួតសប្ដាហ៍ទី២ ក្រុមអុីតាលីនឹងត្រូវជួបក្រុមបារាំងនៅថ្ងៃទី៦ ខែមិថុនា នាវេលាម៉ោង៧ព្រឹក។

លទ្ធផលការប្រកួត៤លើករបស់អុីតាលី
អុីតាលី ៣-០ អាឡឺម៉ង់
អុីតាលី ៣-០ អុីរ៉ង់
អុីតាលី ៣-១ ជប៉ុន
អុីតាលី ៣-២ ប្រេស៊ីល

ក្រុមបាល់ទះស្លូវេនី ជាក្រុមឈរនៅលេខ៦ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក ប៉ុន្តែក្នុងការប្រកួតវគ្គជុំវិលសន្សំពិន្ទុ ពួកគេចាប់ផ្ដើមបានយ៉ាងល្អ ក្រោយការប្រកួត៥លើកឈ្នះទាំង​៥ មាន១៣​ពិន្ទុ ឈរ​លើ​កំពូល​តារាង។ ការប្រកួតទី៥ក្រុមស្លូវេនី ត្រូវជួបជាមួយក្រុមទួកគី នៅថ្ងៃទី៥ ខែមិថុនា នាវេលាម៉ោង ១:៣០នាទីថ្ងៃត្រង់។

លទ្ធផលការប្រកួត៥លើករបស់ស្លូវេនី
ស្លូវេនី ៣-២ ហុល្លង់
ស្លូវេនី ៣-១ បារាំង
ស្លូវេនី ៣-២ កាណាដា
ស្លូវេនី ៣-០ ប៉ូឡូញ
ស្លូវេនី ៣-០ តួកគី

ប្រែ​សម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម