កីឡា
អ្នកប្រដាល់ទម្ងន់ធ្ងន់ Saddik អាចប្រឈមនឹងជាប់ពន្ធនាគារ៤០ខែ
ក្រោយផ្អាកឡើងសង្វៀនមួយរយៈពេល កីឡាករប្រដាល់ទម្ងន់យក្ស Jamal Ben Saddik កំពុងប្រឈមនឹងជាប់ពន្ធនាគាររយៈពេល៤០ខែ ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។
កីឡាករ Jamal Ben Saddik វ័យ៣៣ឆ្នាំ ត្រូវបានរកឃើញស្ថិតក្នុងចំណោមជនសង្ស័យ៤នាក់ដែលត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការសាធារណៈរបស់ប្រទេសហុល្លង់ពីបទលាងលុយកខ្វក់ ដែលទទួលបានតាមរយៈសកម្មភាពខុសច្បាប់។ ចំណែកលោក Karim ជាភ្នាក់ងារកីឡាករ Ben Saddik ត្រូវបានកំណត់អត្តសញ្ញាណថាបានធ្វើកិច្ចសន្យាការងារក្លែងបន្លំ ក្នុងនោះកីឡាករ Ben Saddik ទទួលបានកម្រៃជើងសារចំនួន២០% សម្រាប់កិច្ចសន្យានីមួយៗ ដោយការលាងលុយប្រហែល ១៣០,០០០ អុីរ៉ូ។
កីឡាករ Ben Saddik ត្រូវបានគេចោទប្រកាន់បន្ថែមទៀតពាក់ព័ន្ធនឹងការជួយសម្រួលដល់ការជួញដូរកូកាអុីនតាមរយៈការប្រើប្រាស់ទូរស័ព្ទ ដើម្បីជូនដំណឹងដល់ភាគីដែលចាប់អារម្មណ៍អំពីតម្លៃ និងបរិមាណកូកាអុីនដែលអាចទិញបាន។ រូបគេត្រូវបានចាប់ខ្លួនម្ដងរួចមកហើយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានដោះលែងបន្ទាប់ពីចំណាយពេលមួយខែកន្លះក្នុងការឃុំខ្លួន។
ជោគវាសនារបស់ Ben Saddik នឹងត្រូវសម្រេចនៅថ្ងៃទី២៨ ខែមិថុនា នៅពេលចៅក្រមនឹងសម្រេចថាតើគាត់មានពិរុទ្ធចំពោះការចោទប្រកាន់នេះដែរឬទេ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beyondkick
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់